របៀបធ្វើបង្អែមចាហ៊ួយងាយៗ

S
គ្រឿងផ្សំ - ខ្ទិះដូង - ស្ករសរ - ម្សៅចាហ៊ួយ -អំបិលបន្តិច របៀបធ្វើ ជាដំបូង យើងត្រូវដាំទឹក ទៅតាមកម្រិតនៃម្សៅចាហ៊ួយដែលយើងត្រូវធ្វើ(១កញ្ចប់ ស្មើទឹក ២.៥លីត តែយើងអាចដាក់ត្រឹម១.៥លីតក៏បាន)។ បន្ទាប់មក យើងត្រូវចាក់ម្សៅចាហ៊ួយកូរវាឲ្យរលាយ ទើបចាក់ទឹកខ្ទិះដូងចូល និងដាក់ស្ករចូលជាមួយគ្នា(ចំពោះស្ករសរ អាចដាក់តាមកម្រិតផ្អែមដែលខ្លួនចូលចិត្ត)។ រំងាស់និងកូរវាអោយរលាយស្ករសរនិងដាក់អំបិលបន្តិច ដើម្បីអោយវាមានរសជាតិផ្អែមមុត រំងាស់ប្រហែល១៥នាទីសឹមដាក់ចុះ នឹងដួសដាក់កូនកែវ ឬថាស ទៅតាមចិត្តដែលខ្លួនចង់ដាក់ រួចដាក់ទុកវាអោយត្រជាក់ជាការស្រេច 😘😘😘។ បើសិនជាចង់បានឱជារសប្លែកៗ អាចចិតសាច់ខ្នុរជាចំរៀកតូចៗដាក់ចូលក៏បានដែរ 😋😋😋។ ![5063DF3E-B816-4FAB-8507-FF523DD7728D.jpeg](https://serey.io/imageupload_data/7df1ee06f109ce11ed8399c7a0826a8d4f3d971c)

Comments

daisysun
Hmm ... ឆ្ងាញ់!
wondercury
ខ្ញុំឧស្សាហ៍ធ្វើវាញាំណាស់តែខ្ញុំធ្វើវាបីជាន់បីពណ៌😊