បរិស្ថាន ខ្ញុំ ស្អាត

*បរិស្ថានល្អ ការរស់នៅល្អ*
បរិស្ថានស្អាត ល្អ ប្រៀបបាននឹងការជ្រើសយកកូល័រដើមល្អៗមកផាត់ពណ៌ឲ្យជីវិតរបស់យើង !
តាមការសង្កេតបច្ចុប្បន្ននេះ បរិស្ថានស្អាត ហាក់ពុំសូវមានការយកចិត្តទុកដាក់ពីមនុស្សដែលរស់នៅតាមតំបន់ ដូចជាតាម ទីសាធារណៈ ការដាំដើមឈើ នៅមានកំរិតជាពិសេស នៅកណ្ដាលទីក្រុងដែលប្រកបដោយ អគារទំនើបៗ ខ្ពស់ៗដុះជ្រោងជ្រាងតែខ្វះខ្យល់បរិសុទ្ធព្រោះមិនសូវមានដើមឈើ ការចោលសំរាមមិនមានសណ្ដាប់ធ្នាប់ ការប្រមូលសំរាមមិនទាន់ពេលវេលា ទាំងអស់នេះ គឺកង្វៈខាតនៃភាពមិនយកចិត្តទុកដាក់នឹងបរិស្ថាន។
តើបរិស្ថានល្អ នាំអ្វីខ្លះមកដល់យើង? បរិស្ថានល្អ មិនត្រឹមផ្ដល់នូវផាសុខភាពល្អនោះទេ បរិស្ថានល្អ នឹងជួយលើកកំពស់មុខមាត់ប្រទេសជាតិ ទាក់ទាញកំណើនទេសចរណ៍ថែមទៀតផង ។ ពាក់ពន្ធនឹងការដាំដុះសូមលើក ទឹកចិត្តកុលបុត្រខ្មែរឲ្យ ស្រឡាញ់ធម្មជាតិ ដើមឈើ នឹងធ្វើឲ្យខ្លួនក្លាយជាបុគ្គលម្នាក់ដែលបានរួមចំណែកក្នុងកិច្ចការពារ និង ថែក្សាពិភពលោក។
បន្ថែមនូវសម្រស់កែច្នៃ និង គំនិតច្នៃប្រឌិត បរិស្ថានល្អ នឹងលេចរូបរាងគួរជាទីគយគន់ ៕


