នឹកស្មានពុំដល់ទឹកគ្រាប់ជីមានអត្ថប្រយោជន៏៥យ៉ាងក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើនមុខ

S
![reakreay.com-tek-krob-ji-Untitled-1-696x367.jpg](https://serey.io/imageupload_data/a3c465ae63705ad8db3f18cb2b5d83fa56601491) មនុស្សតិចតួចបំផុតណាស់ ដែលពិសាទឹកជាមួយនឹងគ្រាប់ជី។ នេះ ប្រហែលជាដោយសារពុំទាន់ដឹងអំពីអត្ថប្រយោជន៍ដែលគ្រាប់ជីផ្តល់ឲ្យសម្រាប់សុខភាព។ អ្នកដឹងទេថាគ្រាប់ជីក៏ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែបផងដែរ រាប់តាំងពីសារធាតុសរសៃ ជាតិដែក ប្រូតេអ៊ីន វីតាមីនK ជាពិសេសសារធាតុប្រឆាំងនឹងជាតិពុលជាច្រើនមុខផ្សេងទៀត។ ខាងក្រោមនេះលោកអ្នកនឹងបានដឹងអំពីសារៈសំខាន់នៃគ្រាប់ជីចំពោះសុខភាពដែលនឹកស្មានពុំដល់៖ ១. ល្អសម្រាប់សក់ វីតាមីនK ដ៏សំបូរបែបទទួលបានពីគ្រាប់ជីជាសារធាតុចិញ្ចឹមយ៉ាងសំខាន់ជំរុញដល់ការលូតលាស់ ជាពិសេសប្រឆាំងនឹងបញ្ហាជ្រុះសក់។ ក្នុងនោះមានជាតិដែកដែលជាសារធាតុរ៉ែដ៏សំខាន់បំផុតចំពោះកោសិកាឈាមក្រហម ក្នុងការបំពេញតួនាទីដឹកនាំអុកស៊ីសែននិងសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់កោសិកាសក់ដើម្បីធ្វើការលូតលាស់។ ![a15ccb0059c5891ea3c72ad67082eb26ce132b67.jpg](https://serey.io/imageupload_data/765a50d7ea7f649d5424c43cb3926e9bd693366b) ២. ជួយដល់ការសម្រកទម្ងន់ នេះជាសារៈសំខាន់មួយដែលមនុស្សភាគច្រើនចង់បានមិនថាប្រុសឬស្រីនោះទេ គឺ ការសម្រកទម្ងន់។ គ្រាប់ជីជាប្រភពនៃសារធាតុសរសៃដែលមិនត្រឹមជាតម្រូវការរបស់ប្រព័ន្ធរំលាយអាហារនោះទេ ជាពិសេសវាធ្វើឲ្យយើងមានអារម្មណ៍មួយឆាប់ឆ្អែត អស់ចំណង់បរិភោគ។ នេះជាកត្តាមួយដ៏សំខាន់ក្នុងការជួយរក្សានូវបរិមាណនៃរបបអាហារប្រចាំថ្ងៃដែលជាចំណុចចូលរួមចំណែកយ៉ាងចំបងក្នុងការសម្រកទម្ងន់។ ![5bac650c6a335c2bc0ef4d0927cea7d2ac49d943.jpg](https://serey.io/imageupload_data/13063c646973433caf9d2927aef58501cb4a916b) ៣. ជួយកាត់កូលេស្តេរ៉ុលមិនល្អ គ្រាប់ជីត្រូវបានគេសិក្សាឃើញថាវាចូលរួមចំណែកកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ។ សារធាតុកូលេស្តេរ៉ុលមិនល្អអាចតោងនៅតាមជញ្ជាំងសរសៃឈាម ហើយបណ្តាលឲ្យវារួមតូច បាត់បង់ភាពបត់បែន ដែលអាចបង្កហានិភ័យនៃជំងឺក្រិនរឹងសរសៃឈាម។ ជំងឺនេះជាកត្តាបង្កនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង ហើយក៏ដោយសារសារធាតុកូលេស្តេរ៉ុលនៅផ្តុំគ្នាតាមសរសៃឈាម អាចធ្វើឲ្យស្ទះចរន្តឈាមជាពិសេសនៅខួរក្បាលនិងសរសៃឈាមចិញ្ចឹមបេះដូង។ ![629804d32984d6ca3b7d6f0f87ca1da27f04f62f.jpg](https://serey.io/imageupload_data/5d4a3e69c2dcfbb13198974a2d32a6bfa990aaa7) ៤. រក្សាសម្ពាធឈាម ក្រៅពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវសារធាតុកូលេស្តេរ៉ុលមិនល្អហើយនោះ សារធាតុប៉ូតាស្យូមក៏ជាសារធាតុដ៏សំខាន់ក្នុងការជួយរក្សាសម្ពាធឈាមក្នុងកម្រិតធម្មតា ដែលជាកត្តាកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងជំងឺបេះដូង។ ![19d9c6a6de08a18a5b1c035cea2940d5a3a84785.jpg](https://serey.io/imageupload_data/9ec198b46318e464cd441f30830c2c2c6c2895e0) ៥. ល្អសម្រាប់ភ្នែក មិនមែនការ៉ុតប៉ុណ្ណោះទេដែលជាអាហារជំនួយភ្នែក គ្រាប់ជីក៏អាចផ្តល់អត្ថប្រយោជន៍ដូចគ្នាដែរ។ វីតាមីន A ដ៏សំបូរបែបក្នុងការ៉ុតអាចរកបានក្នុងគ្រាប់ជីផងដែរ។ វីតាមីនA ជាសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលអាចបំផ្លាញកោសិកាភ្នែកយើងបាន។ ដូច្នេះវីតាមីនភ្នែកដ៏សំខាន់មួយនេះមិនត្រឹមជួយរក្សាគុណភាពនៃចក្ខុវិញ្ញាណនោះទេ ជាពិសេសវាជួយការពារប្រឆាំងនឹងបញ្ហាភ្នែកជាច្រើនទៀតផង រាប់តាំងពីជំងឺឡើងទឹកបាយគ្រាប់ភ្នែក និងបញ្ហាខ្សោយភ្នែកជាដើម៕ ![f4de054908702068666b0bf9f5f6788fc567b810.jpg](https://serey.io/imageupload_data/3a1a6941f218c7825cbd1933a3ab445a34227edc) Source Frome: http://reakreay.com

Comments