#របៀបធ្វើផាក់ឡូវ

S
#របៀបធ្វើផាក់ឡូវ #គ្រឿងផ្សំ - ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម - ស្ករ (ស ឬ ត្នោត) ១ខាំ - ផ្កាចាន់ ៣ផ្កា ទៅ ៥ផ្កា បុកម៉ត់ - ទឹកត្រី ៣ស្លាបព្រាបាយ - ប្រេងខ្យង ១ស្លាបព្រាបាយ - ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ - ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់) - អំបិល ១ស្លាបព្រាបាយ - ទឹកកន្លះលីត្រ #របៀបធ្វើ 1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ 3ទៅ5ដង។ កាត់ជាដុំធំៗ។ 2. ដាក់ដាក់ស្ករសនឹងទឹកបន្តិចក្នុងឆ្នាំងរួចកូរអោយក្រហមល្អឡើងជើងអង្ក្រង (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកូរអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។ 3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។ 4. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕ ![42999603_339491823290314_2376418873894240256_n.jpg](https://serey.io/imageupload_data/637ecdbf5ac050cbb59fd5a586c61c21a75df16f) ![42966987_339491829956980_5806284167687700480_n.jpg](https://serey.io/imageupload_data/1267e88c207ea2c97ca09459f63530652075e0b6) ![42961054_339491883290308_6726939415794417664_n.jpg](https://serey.io/imageupload_data/77da4ad1bec9e81937c8d1127238e6225b4d0ef4) ![42899404_339491929956970_4212502227404718080_n.jpg](https://serey.io/imageupload_data/18bdde0f872ffa637aec824d761619a25214b21a) ![42891232_339491803290316_2136886202744176640_n.jpg](https://serey.io/imageupload_data/14b20f3bf6df8148099480f83319e13d177449a2)

Comments