ប្រើតែ ២ វិធីងាយៗនេះធានាដករោមក្លៀកគ្មានសល់

S
![reakreay.com-vi-ti-ngeay-ngeay-dork-rom-kleak-Untitled-1-696x367.jpg](https://serey.io/imageupload_data/ab2411a33c605092e78e2628275fbd5d54af3716) តើបងប្អូនសុភាពនារីទាំងឡាយពិតជាមានការធុញទ្រាន់នឹងការដករោមក្លៀក ដែលដុះជាបន្តបន្ទាប់មិនចេះអស់មែនទេ ហើយមានអារម្មថាមិនមានទំនុកចិត្ត និងធុញទ្រាន់នឹងវាណាស់មែនទេ? បងប្អូនសុភាពនារីទាំងឡាយមិនចាំបាច់ព្រួយ ពិបាកចិត្តទៀតនោះឡើយ អ្នកអាចប្រើប្រាស់រូបមន្តធម្មជាតិដ៏ពិសេស២យ៉ាងនេះ ដែលវាមានប្រសិទ្ធភាពជម្រុះរោមឲ្យអស់គ្មានសល់នោះឡើយ ហើយវាមិនបង្កផលប៉ះពាល់ ដល់សុខភាពស្បែករបស់យើងទៀតផង ពិតជាពិសេសខ្លាំងណាស់។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ វិធីទាំង២យ៉ាងនេះ គឺមនុស្សប្រុសក៏អាចបានលទ្ធផលល្អដូចគ្នាផងដែរ។ សូមមើលពីរបៀបធ្វើដូចខាងក្រោម៖ **វិធីសាស្ត្រទី១៖ -ក្រូចឆ្មារ និងស្ករ (និងទឹកឃ្មុំ បើមាន)។ **របៀបធ្វើ៖ – យើងត្រូវច្របាច់ទឹកក្រូចឆ្មារសុទ្ធ ប្រមាណ២ស្លាបព្រាបាយ – បន្ទាប់មកយកវាមកលាយជាមួយស្ករស ប្រមាណ១ស្លាបព្រាបាយ – រួចហើយយើងធ្វើការកូរវាឲ្យសព្វចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។ **របៀបប្រើ៖ – យើងត្រូវលាបល្បាយនោះនៅលើក្លៀករបស់អ្នក ហើយទុកវាចោលប្រមាណ៤ទៅ៥នាទី – រួចប្រើកន្សែងស្អាតជូតចេញ នោះរោមនឹងដាច់មកជាមួយគ្មានសល់ឡើយ **វិធីសាស្ត្រទី២៖ – ទឹកដោះគោយ៉ាអួ និងរមៀត **របៀបធ្វើ៖ – យើងត្រូវលាយម្សៅរមៀតសុទ្ធ ប្រមាណ១ស្លាបព្រាបាយ ជាមួយទឹកដោះគោយ៉ាងអួ ប្រមាណ២ស្លាបព្រាបាយ – បន្ទាប់មកយើងធ្វើការកូរលាយវាឲ្យសព្វរលាយក្លាយជាល្បាយតែមួយ។ **របៀបប្រើ៖ – យើងត្រូវលាបល្បាយនោះនៅលើក្លៀករបស់អ្នក ហើយទុកវាចោលប្រមាណ៤ទៅ៥នាទី – ចុងក្រោយត្រូវលាងសម្អាត ជាមួយនឹងទឹកក្តៅឧណ្ឌៗ ***ចំណាំ៖ សូមព្យាយាមអនុវត្តរបៀបនេះឲ្យបាន ២ដងក្នុងមួយសប្តាហ៍ រោមក្លៀករបស់អ្នកនឹងជ្រុះអស់គ្មានសល់។ តែចំពោះលោកអ្នក ដែលមានរោមក្លៀកដុះច្រើន និងស្បែកដែលមានកម្រាស់ក្រាស់ ត្រូវការពេលយូរបន្តិច៕ ![Honey-and-Lemon-Face-Mask-with-Sugar.jpg](https://serey.io/imageupload_data/5a0ebf0445ad5c65261b26f54e229a217ecebe9a) ![laser-woman-before-after-under-arm.jpg](https://serey.io/imageupload_data/72108f48c97cfb998965308ba951239c929e067b) ![Leg-Wax.jpg](https://serey.io/imageupload_data/ae998ca5cbaa3d4f69a37c807d230ca06676e1a5) ![maxresdefault-15.jpg](https://serey.io/imageupload_data/44cdc8a876b737608d7bf3cec7aa1bf95c684535) ![reakreay.com-vi-ti-ngeay-ngeay-dork-rom-kleak-Untitled-1-696x367.jpg](https://serey.io/imageupload_data/ab2411a33c605092e78e2628275fbd5d54af3716) ![sadsa.jpg](https://serey.io/imageupload_data/80cac2d9f29772cde64745a1f469715879f80e86) ![Under-arm-Hair.jpg](https://serey.io/imageupload_data/ad972dbf4be059b5ee2547c189929593cb0edb8b) Source Frome: http://reakreay.com

Comments