#របៀបធ្វើខាត់ណាទឹកភ្នែក

S
គ្រឿងផ្សំ៖ សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះៗ ខាត់ណា កាត់ជាកង់ ( កុំវែងរឺខ្លីពេក ) ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំ ទឹកក្រូចឆ្មា ម្ទេសស្រស់ ( ដាក់អោយច្រើន ) ស្ករស ម្សៅស៊ុប អំបិល បីចេង វិធីធ្វើ៖ ដាំទឹកអោយពុះ រួចដាក់ខ្លាញ់ចូលបន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល ស្រុះកុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ក្នុងទឹកត្រជាក់ បន្ទាប់មកយករៀបដាក់លើចាន អោយបានស្អាត ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ ដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង (តែមួយភ្លែតទេ) ស្រង់ចេញយកមកហាន់ ជាដុំៗល្មម ហើយយកមកដាក់ក្នុងចានដែលត្រូវទទួលទានជាមួយខាត់ណា ច្របាច់ទឹកក្រូចឆ្មាចូលក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមស ខ្ទឹមក្រហម និង ម្ទេស ទុកប្រហែល 10 នាទី ( ដើម្បីកុំអោយក្រពុលខ្ទឹម ) រួចហើយដាក់ស្ករស ទឹកត្រី ម្សៅស៊ុប និង បីចេងបន្តិច កូរអោយសព្វរលាយចូលគ្នាអស់ភ្លក់មើលអោយល្មមហើយ ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលបានត្រៀមទុក រួចជាការស្រេច ។ ប្រភពពី Kihala ![21270919_1904034149813309_7016435661256519716_n.jpg](https://serey.io/imageupload_data/fb33a44d905fdd1b8f4a22d78e8c88738771b52e) ![21272133_1904034173146640_795119182111521738_n.jpg](https://serey.io/imageupload_data/9dcefd7d5b39ec1fd346c5292ce010c8eb6515ea) ![21314352_1904034159813308_3748872276930197778_n.jpg](https://serey.io/imageupload_data/504e6d512045c5add671e6c79ceaf668b389483b)

Comments

wondercury
អធ្យាស្រ័យណា វិធីធ្វើម្ហូបនេះខ្ញុំឃើញមានបង្ហាញច្រើននៅលើហ្វេសបុក ចឹងបងគួរតែបញ្ជាក់ពីប្រភពដើមរបស់គេផងដើម្បីការពារខ្លួនបង។ អរគុណ