#របៀបធ្វើផាក់ឡូវ

S
#របៀបធ្វើផាក់ឡូវ #គ្រឿងផ្សំ - ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម - ស្ករ (ស ឬ ត្នោត) ១ខាំ - ផ្កាចាន់ ៣ផ្កា ទៅ ៥ផ្កា បុកម៉ត់ - ទឹកត្រី ៣ស្លាបព្រាបាយ - ប្រេងខ្យង ១ស្លាបព្រាបាយ - ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ - ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់) - អំបិល ១ស្លាបព្រាបាយ - ទឹកកន្លះលីត្រ #របៀបធ្វើ 1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ 3ទៅ5ដង។ កាត់ជាដុំធំៗ។ 2. ដាក់ដាក់ស្ករសនឹងទឹកបន្តិចក្នុងឆ្នាំងរួចកូរអោយក្រហមល្អឡើងជើងអង្ក្រង (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកូរអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។ 3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។ 4. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕ ![42626019_338392466733583_4525206967886544896_n.jpg](https://serey.io/imageupload_data/356309e385fde815517e84d1a22489dfadb1dfde) ![42678837_338392386733591_5661925339002044416_n.jpg](https://serey.io/imageupload_data/d25fead8249ddc6e92e45cf52e957dbf3527fe2a) ![42686584_338392460066917_5573061340366372864_n.jpg](https://serey.io/imageupload_data/a5c900cddadc50ad4bdc6f63ff61c53b637be489) ![42778411_338392380066925_3362550477521682432_n.jpg](https://serey.io/imageupload_data/868858c7260b05aaa2cb71ce643a18938024de34) Source frome Facebook page មុខម្ហូបខ្មែ

Comments