របៀបធ្វើញាំបង្គាក្រូចថ្លុង
របៀបធ្វើញាំបង្គាក្រូចថ្លុង
-----------
#គ្រឿងផ្សំ
- បង្គាស្ងោរឆ្អិន ៣០០ក្រាម យកសំបក និងក្បាលចេញ
- សាច់ក្រូចថ្លុង កន្លះចាន
- សំបកក្រូចថ្លុង ១ផ្លែ (កាត់ជាពីរឲ្យលើសពាក់កណ្តាលយកសាច់ខាងក្នុងចេញ)
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករស ២ស្លាបព្រាបាយ
- ប៊ីចេង ចុងស្លាបព្រា
- ខ្ទឹមក្រហម ១ដុំ ចិតស្តើងៗ
- ខ្ទឹមស ៣កំពឹស ចិតស្តើងៗ
- សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ
- ម្ទេសប្លោកក្រហម ១ចំហៀងផ្លែចិតចំណិត
- ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
- ជីអង្កាម បន្តិច
#វិធីធ្វើ
១. ដំបូងយកចានមកដាក់សាច់ក្រូចថ្លុង បន្ទាប់មកផ្សំគ្រឿងចូល បង្គា, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេស, សណ្តែកដីលីង, ស្ករស, ទឹកត្រី និងប៊ីចេង។
២. ច្របល់ចូលគ្នាទាំងអស់ឲ្យចូលរស់ជាតិ រួចហើយដាក់ជី និងស្លឹកខ្ទឹមច្របល់ចូលគ្នាបន្តិចទៀត។
៣. យកញាំដែលលាយគ្រឿងផ្សំរួចរាល់អស់ហើយដាក់ចូលទៅក្នុងសំបកក្រូចផ្លុងជាការស្រេច មើលទៅមានសោភ័ណភាពគួរឲ្យចង់ញាំ៕

Source frome Facebook page មុខម្ហូបខ្មែ

