“លក់ មានតម្លៃជាងឱ្យ Free”
នៅពេលដែលគេមកទិញកុំព្យូទ័រអ្នក អ្នកក៏ Free Keyboard មួយឱ្យគេ ដោយគិតថា អតិថិជននឹងសប្បាយចិត្ត តែអ្វីដែលអតិថិជនគិតក្នុងចិត្ត៖ ខ្ញុំទិញកុំព្យូទ័រអស់រាប់ពាន់ដុល្លារ Free Keyboard មួយតម្លៃមិនដល់ 30$ ផង។
តែបើអ្នកប្តូរយុទ្ធសាស្ត្រលក់មកជាបែបនេះវិញ៖
ទិញកុំព្យូទ័រអស់មួយពាន់ដុល្លារ ថែមតែ 5$ ទៀត នឹងទទួលបាន Keyboard មួយ ដែលមានតម្លៃ 30$។
👉🏽 យុទ្ធសាស្ត្រទាំងពីរនេះ បង្ហាញពីចិត្តសាស្ត្រពីរផ្សេងគ្នា។ បើសិនជា Free ឱ្យអតិថិជន គាត់នឹងគិតថា របស់ Free នេះប្រាកដជាបានមកដោយសារតែលុយចំណេញហើយ តែបើឱ្យគាត់ថែមលុយតិចតួច អាចប្តូរយករបស់ដែលមានតម្លៃថ្លៃ គាត់នឹងយល់ថាគាត់ចំណេញ។


