ចំលើយទាំងបួនដែលត្រូវឆ្លើយតបនឹងរូបភាពមួយនេះ!

S
![47108570_1976299745783039_2224874225619959808_n.jpg](https://serey.io/imageupload_data/22b6e5d79a842bb338910bcbbea96b72c4ffd689) សួស្តីមិត្តសេរីទាំងអស់គ្នា តើអ្នកយល់ដូចខ្ញុំដែរឬទេចំពោះរូបភាពខាងលើ? កាលពី១៧ឆ្នាំមុន ខ្ញុំបានចូលរួមសិក្ខាសាលានៅYRDP​ ខ្ញុំបានសិក្សាវគ្គមួយស្តីពីការអភិវឌ្ឍន៌ខ្លួនឯង ហើយនៅក្នុងវគ្គនោះខ្ញុំបានសិក្សាពី៤បង្អួចដែលមានដូចជាៈ ទីមួយៈ​ យើងមើលឃើញ គេមើលឃើញ ទីពីរៈ យើងមើលមិនឃើញ គេមើលមិនឃើញ ទីបីៈ យើងមើលឃើញ គេមើលមិនឃើញ ទីបួនៈ យើងមើលមិនឃើញ គេមើលឃើញ។ ម្យ៉ាងវិញទៀតយើងក៏អាចនិយាយបានថាៈ ទីមួយៈ​ ខ្ញុំត្រូវ អ្នកខុស ទីពីរៈ​ ខ្ញុំត្រូវ អ្នកត្រូវ ទីបីៈ ​ ខ្ញុំខុស អ្នកត្រូ​វ ទីបួនៈ ខ្ញុំខុស​ អ្នកខុស។ តើចំលើយចុងក្រោយទៅលើរូបភាពខាងលើនេះ អ្នកអាចសន្និដ្ឋានយ៉ាងដូចម្តេចដែរ? @សុខលាង

Comments

sarith71
ខ្ញុំយល់ថាពួកយេីងម្នាក់ៗគួរតែចេះកែតម្រូវគ្នា មិនគួរចាំចាប់តែកំហុសគ្នា យកត្រូវតែរាងៗខ្លួននោះទេ មនុស្សម្នាក់ៗតែងតែមានចំនុចអវិជ្ជមាន គ្នាននរណាមិនចេះខុសនោះទេ។