ខ្ញុំកាន់តែអត់យល់ចំពោះគោលនយោបាយរបស់វេទិការសេរី

S
សមាជិកទាំងអស់របស់វេទីការសេរីជាទីគោរព! សំរាប់ខ្ញុំវិញកំពុងតែគិតថា វេទិការសេរីកំពុងតែគិតអ្វីក៏មិនដឹង ដោយសារមិនបានជូនដំណឹងមុន ឬក៏កាក់សេរីកំពុងតែឡើងថ្លៃទើបកាត់បន្ថយកាកបែបនេះ ដ់ើម្បីកុំអោយអត្រាបំណុលកាក់សេរីកើនឡើងលើសពីការរំពឹងទុក ដែលសេរីនឹងត្រូវធ្វើការដោះដូរវិញជាមួយសមាជិកទាំងអស់ ដើម្បីជាសវាងបំណុលកើនឡើងកាន់តែធ្ងន់ធ្ងរ ដែលជាហេតុនឹងធ្វើអោយកាកសេរីថយជាលំដាប់។ ឧទាហរណ៌ដូចជា៖ ១០០០០កាក់សេរី = ១៦០ ០០០រៀល នឹងត្រូវក្លាយទៅជា ២០០០០កាក់សេរី = ១៦០ ០០០រៀល ឬក៏ ១០០០០កាក់សេរី = ១៦០ ០០០រៀល នឹងត្រូវក្លាយទៅជា ៥០០០កាក់សេរី = ១៦០ ០០០រៀល ឬក៏ ![52983f9eef838c514f871bd94e41548a28c00b34.png](https://serey.io/imageupload_data/52983f9eef838c514f871bd94e41548a28c00b34) ១០០០០កាក់សេរី = ៤០ដុល្លា នឹងត្រូវក្លាយទៅជា ៥០០០កាក់សេរី = ២៣២០.៤៣ដុល្លា ចាប់តាំងពីថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០១៨ មកម្លេះ។ បាទ នេះគ្រាន់តែជាអ្វីដែលខ្ញុំគិត បើបែបនេះមែនតើសេរីបានលុយមកពីណាដើម្បីសងយើង។ ខ្ញុំបានបូកសរុបទិន្នន័យនៅក្នុង​​ View all tags.. ទើបដឹងថាកាក់សេរីមានសរុបដល់ទៅប្រហែល ១០.៦៩៤.៥៣៧,១៦កាក់សេរី សំរាប់ថ្ងៃនេះ (២១ មករា ២០១៩)។ បើ ១កាក់ = ០.០០៤ដុល្លា ពេលនោះ ១០.៦៩៤.៥៣៧,១៦កាក់សេរី =​ ៤២.៧៧៨,១៤៨ដុល្លា បើសិន ១កាក់ = ០.០២ដុល្លា ពេលនោះ ១០.៦៩៤.៥៣៧,១៦កាក់សេរី =​ ២១៣.៨៩០,៧៤ដុល្លា ចុះបើ ១កាក់ = ០.៤៦៤០៨៦ដុល្លា ពេលនោះ ១០.៦៩៤.៥៣៧,១៦កាក់សេរី =​ ៤.៩៦៣.១៨៤,៩៧ដុល្លា តើសេរីអាចមានលុយច្រើនបែបនេះសំរាប់សមាជិកសេរីទាំងអស់ទេ? នេះជាវេទិការមួយអ្នកទាំងអស់គ្នាអាចបញ្ចេញមតិដោយសេរីនៅទីនេះ ព្រោះយើងជាខ្មែរដូចគ្នា យើងគួរតែជជែកដើម្បីជួយគ្នា បងwondercuryធ្លាប់លើកទឹកចិត្តដល់ខ្ញុំច្រើន ដូចជាពាក្យមួយឃ្លាថា​ (មិនថ្វីទេបង យើងនៅទីនេះដើម្បីជួយគ្នាណា) ទោះបីជាខ្ញុំមិនដែលស្គាល់គាត់ មិនដែលឃើញមុខគាត់ តែពាក្យនេះអាចអោយខ្ញុំមានកំលាំងចិត្តឡើងវិញ លើគោលដៅផ្សេងដែលខ្ញុំកំពុងជួបប្រទះ ហើយស៊ូក្រោកឈរ​ ទោះបីដួលច្រើនដងក៏ត្រូវងើបឈរមកវិញដែរ ទោះបីខ្ញុំមិនទាន់ដល់គោលដៅក៏ពិតមែន តែអ្នកអាចនឹងយល់នូវអ្វីដែលខ្ញុំនិយាយ។ ខុសឆ្គងត្រង់ណា សូមតំណាងខាងសេរីមេត្តាអនុគ្រោះ និងផ្តល់ជាយោបល់ផង។ អរគុណ,​ ខ្ញុំសូមអស់យោបល់ត្រឹមនេះបាទ។ ពីខ្ញុំបាទ សុខ លាង។

Comments

wondercury
តាមពិតទៅបងកំពុងយល់ច្រលំពីរឿងសាច់ប្រាក់ថាសេរីជាអ្នកទូទាត់ ខ្ញុំសូមជំរាបបងនិងអ្នកទាំងអស់គ្នាថា សេរីគ្រាន់តែជាអ្នកផ្តល់រង្វាន់នូវកាក់សេរីដែលជាភាគហ៊ុនមួយចំនែកជូនដល់អ្នកប្រើប្រាស់ដែលមានស្នាដៃ សីលធម៌ ចំនេះដឹងតែសេរីមិនមែនជាអ្នកទូទាត់សំនងជាសាច់ប្រាក់ជូនបងរឺអ្នកប្រើប្រាស់ណាម្នាក់ទេ។ អ្នកប្រើប្រាស់គ្រប់គ្នាមានតួនាទីយកកាក់សេរីដែលសន្សំបានទៅធ្វើការជួញដូរទៅផ្សារនៅលើកម្មវិធី Serey Dex តែដោយឡែកក្រុមការងារកំពុងប្រឹងប្រែងជំរុញកាក់ចូលទីផ្សារ។ ដូច្នេះសូមសំនូមពរបងក៏ដូចអ្នករាល់គ្នា ឈប់យល់ច្រលំថាសេរីជាអ្នកទូទាត់សាច់ប្រាក់ សេរីគ្រាន់តែផ្តល់ដើមទុនដែលជារង្វាន់ដល់គ្រប់គ្នាយកទៅរកស៊ីតែប៉ុណ្ណោះ។
timelocker
Very good questions. I hope @wondercury can explain in Khmer so it's easier to understand. My Khmer writing is not so good, but please feel free to ask. Serey coins will have value once it's tradable on the Serey Exchange. That's coming soon. The pictures we've posted of the market place are just demonstration examples so that people can see how the design looks like. :)