• និទ្ទេស A B C D E ត្រូវបំភ្លេចពេលចូលមហាវិទ្យាល័យ គេនិយាយពីពិន្ទុGPA ម្តង
•GPA ត្រូវបំភ្លេចពេលចេញធ្វើការ គេនិយាយពីប្រាក់ខែម្តង
•ប្រាក់ខែត្រូវបំភ្លេចទៀតពេលមានគ្រួសារ គេនិយាយពីទ្រព្យសម្បត្តិ
•ទ្រព្យសម្បត្តិត្រូវបំភ្លេចចោលពេលវ័យចំណាស់ គេនិយាយពីសុខភាពម្ដង
•ចុងក្រោយន័យជីវិតត្រូវតាមរកអ្វីឲ្យប្រាកដ??សុំកុំតម្កល់ឬឲ្យតម្លៃរបស់ទាំងនោះខ្ពស់ពេក ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងទៅ សំខាន់គឺយើងពិតជាបានប្រឹងប្រែងអស់ពីលទ្ធភាព✅ ជីវិតជៀសមិនផុតពីការស្លាប់ ស្លាប់ទៅហេីយនៅត្រូវវែកញែកអំពេីល្អ និងអាក្រក់េដីម្បីជាថ្នូរក្នុងការកេីតជាតិថ្មី ចុះហេតុអ្វីពេលដែលនៅរស់ប្រឹងប្រជែងដេីម្បីឈ្នះ ប្រឹងប្រៀបធៀបអញល្អជាង អញខ្ពស់ជាង ប្រឹងជាន់ពន្លិច បន្ទោសបង្អាប់ពេលឃេីញគេជោគជ័យឫបានល្អជាងខ្លួន ខំប៉ុណ្ណា មានប៉ុណ្ណា ល្អប៉ុណ្ណា អស្ចារ្យប៉ុណ្ណាក៏នៅតែដល់ពេលមួយដូចគ្នា ម្លោះហេីយខំតាមលទ្ធភាព រៀបផ្លូវជីវិតអោយល្អសមរម្យមិនបាច់លេីសលុបពេក បេីមានសំណាងបានលូតទៅមុខខ្ពស់ក៏សប្បាយចិត្តហេីយសាទរទទួល តែប្រសិនជាបានមកដោយការខំប្រឹងប្រែងពិតៗទៀតក៏រឹតតែត្រេកអរដែលខ្លួនយេីងអាចធ្វេីបាន ចុងក្រោយត្រូវមេីលថែសុខភាពកាយ និងចិត្តអោយបានល្អ ចែករំលែកសេចក្តីល្អ ធ្វេីល្អចេញពីបេះដូងទោះពេលខ្លះគេមេីលឃេីញល្ងង់តែក៏ល្អជាងឆ្លាតដោយប្រេីការសំដែង ជីវិតមនុស្សយេីងមិនអាក្រក់ទាំងអស់ពេក ក៏មិនល្អទាំងអស់ពេករៀនបេីកចិត្តប្រឈម ទទួលយកគឺគ្រប់គ្រាន់ហេីយ មិនបាច់តម្រូវម៉ាត់តម្រូវចិត្តអ្នកណាទេ សំខាន់យេីងច្បាស់លាស់នឹងគោលដៅខ្លួនឯង ធ្វេីដោយសុក្រិត ចេញពីការប្រឹងប្រែងពិតៗអាចហៅថាល្អបានហេីយ ថ្ងៃមុខយ៉ាងណាមិនទាន់ដឹងទេដឹងតែថាបច្ចុប្បន្នគឺប្រឹងអោយអស់លទ្ធភាព💪🏻💪🏻💪🏻ដួលប៉ុន្មានដងមិនជាបញ្ហា តែបញ្ហានៅត្រង់ថាយេីងចង់ងេីបដេីរបន្តឫអត់ ដរាបណាដង្ហេីមនៅមានគួរតែសាកល្បងអោយដល់ទីបំផុតក៏គ្រាន់ជាងមិនបានធ្វេីអីសោះ😊😊😊៕
អត្ថបទចម្លងពីគេខ្លះ បន្ថែមខ្លួនឯងខ្លះ មិនបានតាំងខ្លួនអ្វីទេគ្រាន់តែទំនេរឆ្លៀតបញ្ចេញគំនិតខ្លះ ដេីម្បីដាស់តឿនខ្លួនឯង😉😉

