រកការងារអត់ទាន់បានមែន! អម្រឹត ផ្តល់ការងាររហូតដល់ ២០០ កន្លែងឯណោះ
សម្រាប់អ្នកមានបទពិសោធន៍ និងប្អូនៗសិស្សានុសិស្សដែលទើបប្រលងចប់ទី១២ ឬអ្នកមិនទាន់មានការងារធ្វើ ថ្ងៃនេះ Sabay មានដំណឹងល្អ គឺខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ប្រកាសផ្តល់ឱកាសការងារហូតដល់២០០កន្លែងឯណោះ។
ដោយមានការគាំទ្រពីអតិថិជន និងដំណើរការលើវិស័យសេវាហិរញ្ញវត្ថុអស់រយៈពេលជាង២៧ឆ្នាំ អម្រឹត មានបណ្តាញសាខាចំនួន ១៥៦ ការិយាល័យទូទាំង ២៥ខេត្ត រាជធានី និង បុគ្គលិកប្រមាណ ៤ ០០០នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ អម្រឹត មានទ្រព្យសកម្មសរុបជា ៩៤០លានដុល្លារ ប្រាក់កម្ចីក្នុងដៃអតិថិជនប្រមាណជា ៧៥០លានដុល្លារ ប្រាក់សន្សំរបស់អតិថិជនមានប្រមាណជា ៤០០លានដុល្លារ និង អតិថិជនប្រមាណជា ៤០០ ០០០នាក់ និងមានភាគទុនិកអន្តរជាតិល្បីៗ ដូច Advans, IFC, FMO, LFP និង Botta។
កុំឱ្យឱកាសពិសេសនេះរំលងណា ដូច្នេះទាំងអស់គ្នាអាចស្វែងរកការងារតាមរយៈ job.amret.com.kh និង ដាក់ពាក្យទៅកាន់ [email protected] ឬដាក់ពាក្យដោយផ្ទាល់ ហើយអាចធ្វើការសម្ភាស និងឱកាសទទួលបានការងារភ្លាមៗក្នុងថ្ងៃទី ២៧ និង ២៨ តុលា ឆ្នាំ២០១៨ នៅពិព័រណ៍ការងារនៅកោះពេជ្រ៕
អូ!កុំភ្លេចទៅទស្សនាស្តង់ អម្រឹត ដើម្បីទទួលកាដូអនុស្សាវរីយ៍ផងណ៎ា!
http://cdn.sabay.com/cdn/media.sabay.com/media/Commercial/Social-Album/Social-57/5bd126cd96cf5_1540433580_large.jpg អត្ថបទ៖ ថា ម៉ាលីដា

