ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិនៃព្រះរាជាណាចក្រកម្ពុជា
ត្រីនេះមានឈ្មោះបីជាភាសាជាតិ «ត្រីគល់រាំង ត្រីកាហោ និង ត្រីក្បាលឡាន»។ តាមសារពត៌បានប្រាប់ថា វាក៏មានឈ្មោះហៅផ្សេងទៀតផងដែរតាមវិទ្យាសាស្រ្ត «Catlocarpio siamensis» និងឈ្មោះជាភាសាអង់គ្លេសហៅថា «Giant Menkong Barb»។ វាជាប្រភេទត្រីដែលមានទំហំធំជាងគេនៅកម្ពុជា។ វាអាចមានទម្ងន់ពី ១៥០-៣០០ គីឡូក្រាម និង ប្រវែងដងខ្លួនពី ២-៣ ម៉ែត្រ។ វាជាប្រភេទត្រីមានស្រកាធំៗ គ្របដណ្តប់លើដងខ្លួនទាំងមូល លើកលែងតែក្បាល និងព្រុយប៉ុណ្ណោះ។ នៅលើដងខ្លួនរបស់វាមានពីរពណ៌ គឺពណ៌ក្រម៉ៅថ្លា និងប្រាក់។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាប មានប្រភពនៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសរស់នៅតាមដងទន្លេមេគង្គ ហើយសំបូរជាងគេនោះនៅបឹងទន្លេសាប។ តាមប្រភពខ្លះបានឲ្យដឹងថា ត្រីគល់រាំងត្រូវបានបុព្វបុរស់យើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាសាទអង្គវត្ត។ កាលខ្ញុំនៅពីក្មេង ចាស់ៗបានប្រាប់ខ្ញុំថា ស្រកាត្រីគល់រាំងត្រូវបានគេយកមកធ្វើជាសីសម្រាប់ទាត់លេងកំសាន្ត។
ម្យា៉ងទៀតតាមប្រភពត៌មានបានឲ្យដឹងទៀតថា ត្រីនេះអាចរស់នៅរហូតដល់អាយុ៦០ឆ្នាំ និងអាចមានពង ហើយកូនម្តងៗប្រហែលពី៦០ម៉ឺន ទៅ៨០ម៉ឺន។

