រង្វាស់រង្វាល់របស់ខ្មែរបុរាណ

S

ថ្ងៃនេះខ្ញុំបាទចង់ចែករំលែកពីរង្វាស់រង្វាល់របស់ខ្មែរយើងពីបុរាណខ្លះៗដើម្បីទុកគ្រាន់ជាចំណេះដឹងទៅថ្ងៃខាងមុខ បើមានការខុសឆ្គងអ្វីសូមលោកអ្នកមេត្តាអាធ្យាស្រ័យផងចុះ។

១. រង្វាស់សន្លឹក

១ត្របក = ២០សន្លឹក ឬ១០ស្នើរ

១ស្នើរ = ២សន្លឹក

 

២. រង្វាស់វល្លិ ឬ ឫស្សី

១ក្រមាល់ = ២០០០ដើម ឬ ១០ក្រពើ

១ក្រពើ = ២០០ដើម ឬ ១០ចន្ទាស

សម្រាប់ឫស្សី ១ក្រមាល់ = ៣០ដើម

 

៣. រង្វាស់ចំនួន

១គូ = ចំនួន២

១ដំប = ចំនួន៤ ឬ ២គូ

១ឡូត៍ = ចំនួន១២ ឬ ៦គូ

១ផ្លូន = ចំនួន៤០ ឬ ១០ដំប

១ស្លឹក = ចំនួន៤០០ ឬ ១០ផ្លូន

 

៣.រង្វាស់ស្រូវអង្ករ

១កន្តាំង = ២កូនល្អី

១តៅ = ២កន្តាំង

១តៅស្រូវ = ១០ ទៅ ១២ គីឡូក្រាម

១តៅអង្ករ = ១៥គីឡូក្រាម

១ថាំង = ២តៅ

 

៤. រង្វាស់ប្រវែង

១ធ្នាប់ = ១ទទឹងម្រាមដៃ

១ចំអាម = ១២ធ្នាប់

១ហត្ថ = ២ចំអាម ឬ កន្លះលូក

១ព្យាម = ៤ហត្ថ ឬ​ ១កាងដៃ

១គក់ = ត្រឹមកែងដៃ ទៅដល់ចុងម្រាមដៃក្តាប់ក្រោបចូល

១សិន = ២០ព្យាម

១គាវុត = ១០០សិន (២០០០ព្យាម)

១យោជន៍ = ៤០០សិន ឬ ១៦ គ.ម

 

៥. រង្វាស់ទម្ងន់

១ហ៊ុន = ១០លី

១ជី = ១០ហ៊ុន

១ដំឡឹង = ១០ជី

១នាឡិ = ១៦ដំឡឹង

១ចុង = ៥០នាឡិ

១ហាប = ២ចុង

Comments