បុគ្គលិករបស់ពួកគាត់
បុគ្គលិករបស់ពួកគាត់នឹងមិនធ្វើអោយអស់សង្ឃឹម។
ទោះបីជាអ្នកទើបតែចាប់ផ្តើមការងាររបស់អ្នកនៅថ្ងៃ
ដំបូងក៏ដោយ អ្នកត្រូវចាំថាចៅហ្វាយរបស់អ្នកមាន
ការជឿជាក់លើអ្នកដែរ ទោះបីជាគាត់មិនដែល
និយាយពីវាក៏ដោយ។ ដូច្នេះហើយ នេះជាអ្វីដែលអ្នក
ត្រូវដឹង ពីការរំពឹងទុករបស់ចៅហ្វាយរបស់អ្នក ហើយ
អ្នកត្រូវព្យាយាមបំពេញវា ហើយក្នុងនេះ
មាន៥សំខាន់ៗដូចខាងក្រោម។
1. មានភាពគួរឲ្យទុកចិត្ត
2. អាចធ្វើជាតំណាងរបស់ពួកគាត់
3. ធ្វើទៅតាមច្បាប់ទម្លាប់
4. បំពេញការងារដែលបានផ្តល់អោយ អោយបានល្អត្រឹមត្រូវ
5. តែងតែមានទំនាក់ទំនង
ចៅហ្វាយរបស់អ្នកអាចនឹងចូលចិត្តអ្នក ហើយតំឡើង
តំណែងរបស់អ្នក។

