ថៃ​ក៏​ចូល​ប្រកួត​ក្នុង​ទីផ្សារ​កាហ្វេ​នៅ​កម្ពុជា​ដែ

T
![untitled-front.jpg](https://serey.io/imageupload_data/aa75502b03192ee159d2634d333250847356fdbe) ដោយ: ភួង វ៉ាន់ថា ​ហាង​កាហ្វេ តូប​លក់​កាហ្វេ រីក​ដូច​ផ្សិត​នៅ​កម្ពុជា​សព្វថ្ងៃ​។ ទិដ្ឋភាព​នេះ​បង្ហាញថា ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន ពិសេស​យុវជន កាន់តែ​និយម​កាហ្វេ​។ អ្នក​ក៏​ណា​មើលឃើញ​យ៉ាង​ដូច្នេះ​ដែរ​។ ក្នុងចំណោម​ហាង​កាហ្វេ​ម៉ាក និង​ទំនើប​ពី​បរទេស ក៏មាន​ក្រុមហ៊ុន​ថៃ​ដែរ​។ នៅ​កម្ពុជា​អ្នកណា​ក៏​ស្គាល់​ហាង​កាហ្វេ Amazon​។ ប៉ុន្តែ​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​សម្ភាស​តំណាង​ក្រុមហ៊ុន កាហ្វេ​អា​ម៉ា​ហ្សូ​ន បានឡើយ​។​ ​រីឯ ហាង​កាហ្វេ Inthanin Cambodia របស់​ប្រទេស​ថៃ ហាង​កាហ្វេ​ម៉ាក​មួយ​នេះ​បាន​ពង្រីក​សាខា​របស់ខ្លួន​បាន​ចំនួន​៤ ហើយ​ក្នុង​ទីផ្សារ​កម្ពុជា ខណៈដែល​ក្រុមហ៊ុន​នេះ​ទើបតែ​ចូលមក​ទីផ្សារ​កម្ពុ​ជានា​ដើមឆ្នាំ​២០១៨​។​ ​អ្នកស្រី ជី​រ៉ា​នុ​ន វង្ស​មង្គល (Juranun Wongmongkol) នាយិកា​គ្រប់គ្រង​នៃ​ក្រុមហ៊ុន RCG Retail (Cambodia) ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិផ្ដាច់មុខ​លើ​កា​នាំចូល​ហាង​កាហ្វេ Inthanin Cambodia បាន​រៀបរាប់​ឲ្យ​ដឹងថា ការរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា និង​ទំនោរ​នៃ​ការរស់នៅ​តាមបែប​ស៊ី​វិ​ល័យ​នៃ​មនុស្ស​ជំនាន់​ក្រោយ ដែល​ចង់​សាកល្បង​កាហ្វេ​ដែលមាន​ស្តង់ដារ​ជា​លក្ខណៈ​អន្តរជាតិ និង​ជាពិសេស​ការកើនឡើង​នៃ​ចំនួន​អ្នក​ដែលមាន​ចំណូល​មធ្យម ជា​កត្តា​ដែល​ជំរុញ​ឲ្យ​លោកស្រី សម្រេចចិត្ត នាំចូល ហាង​កាហ្វេ Inthanin របស់​ថៃ​ចូលមក​ទីផ្សារ​កម្ពុជា​។ ​លោកស្រី Juranun ដែលជា​ជនជាតិ​ថៃ និង​ជា​ម្ចាស់ Inthanin Cambodia បានមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤​។ ពេលនោះ​អ្នកស្រី​មាន​តួរ​នាទី​ជា​មន្ត្រី​ជំនួយការ​ផ្នែក​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។ ដោយ​ផ្អែកលើ​បទពិសោធ​ការងារ និង​កា​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា អ្នកស្រី​បាន​អះអាងថា អ្នកស្រី​បាន​ស្គាល់ និង​យល់ដឹង​ច្បាស់​ពី​ស្ថានភាព​នៃ​ការ​វិវឌ្ឍន៍​នៃ​សេដ្ឋកិច្ចកម្ពុជា​។ ដូច្នេះ​ក្រោយ​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១៨​នេះ អ្នកស្រី​ក៏​សម្រេចចិត្ត​ទិញ​សិទ្ធិ​អាជីវកម្ម​ពី​ហាង​កាហ្វេ Inthanin Thailan នៃ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Bangchak Corp របស់​ប្រទេស​ថៃ​។ ![d.jpg](https://serey.io/imageupload_data/b605dd1abee446fc85d7463cdba12d5891ccea5a) អ្នកស្រី Juranun Wongmongkol ម្ចាស់ហាងកាហ្វេ Inthanin Cambodia ​នាយិការ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន RCG Retail (Cambodia) ដែល​និយាយ​ភាសារ​ខ្មែរ​មិនសូវ​ច្បាស់​ល្អ បាន​រៀបរាប់​ឲ្យ​ដឹងថា ការទិញ​សិទ្ធិ​អាជីវកម្ម​ក៏​មិនមែនជា​រឿង​ងាយស្រួល​នោះទេ អ្នកស្រី​ត្រូវ​ត្រួតពិនិត្យ​ប្រវត្តិ​ក្រុមហ៊ុន​យ៉ាង​ល្អិតល្អន់ ព្រោះ​មាន​ហាង​កាហ្វេ​ជាច្រើន​ដែល​កំពុង​ប្រ​ត្តិ​ប​ត្ត​កា​រលើ​ផ្នែក​នេះ​នៅក្នុង​ប្រទេស​ថៃ​។ អ្នកស្រី​បន្តថា ហាង​កាហ្វេ Inthanin Thailan មាន​អាយុកាល ១២​ឆ្នាំ​មកហើយ ហើយ​បាន​វិវឌ្ឍន៍​ខ្លួន​ពី​ហាង​កាហ្វេ​តូចៗ​សម្រាប់​អ្នកធ្វើដំណើរ​ដែល​ចូល​ចាក់​សាំង​នៅតាម​ស្ថា​នី​របស់ខ្លួន​។ ហើយ​បច្ចុប្បន្ននេះ Inthanin មាន​ប្រមាណ ៥០០​ហាង​ក្នុងប្រទេស​ថៃ​។ ​ព្រោះ​មិន​ចង់​ឈឺក្បាល​នឹង​ការរក​រូបមន្ត​កាហ្វេ​សម្រាប់​អតិថិជន​ខ្លួន ម្ខា​ស់ហា​ង​កាហ្វេ Inthanin Cambodia បាន​ពន្យល់ថា ការទិញ​សិទ្ធិ​អាជីវកម្ម​ពី​ក្រុមហ៊ុន​មួយ នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នោះ បង្រៀន​បុគ្គលិក​ពី​របៀប​ឆុង​កាហ្វេ​តាម​រូបមន្ត​ក្រុមហ៊ុន​, ការងារ​បច្ចេកទេស​នា​នា​, ការ​ផ្គត់​ផ្គង​គ្រាប់​កាហ្វេ​, ការផ្សព្វផ្សាយ និង​ការងារ​ជាច្រើន​ទៀត​។ អ្នកស្រី​បន្តថា ប្រសិន​បើក​បើ​អ្នកស្រី​បើកហាង​ថ្មីៗ​មួយ​ដោយ ខ្លួនឯង អ្នកស្រី​ត្រូវ​ចំណាយ​ដើមទុន​ច្រើន និង​ត្រូវការ​ពេលវេលា​យូរ ដើម្បី​អាចធ្វើ​ឲ្យ​ម៉ាក និង​រសជាតិ​កាហ្វេ​ត្រូវបាន​សាធារណជន​ទទួលស្គាល់​។ ​អ្នកស្រី​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ការបង្កើត​និមិត្តសញ្ញា​សម្រាប់​ខ្លួនឯង​មិនមែនជា​រឿង​ស្រួល​នោះទេ ទីមួយ​ត្រូវ​ចំណាយលុយ​ច្រើន​ទៅលើ​ការផ្សព្វផ្សាយ និង​ការ​ទ្រ​ង​ទង់​ផ្សេងៗ​ច្រើន​ទៀត​។ ជាពិសេស​កំណត់​រូបមន្ត​ស្តង់ដារ​មួយ​ដែល​អតិថិជន​ទទួលស្គាល់ មិនមែន​ដូច​គេ​ថា​ឆុង​ទឹកបាន​នោះទេ​, បើកហាង​ខ្លួនឯង​ជា​រឿង​ឈឺក្បាល​ណា់ស​»​។ ​លោក Surachet Maneepong មន្ត្រី​ផ្នែក​ធុរកិច្ច​នៃ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ហាង​កាហ្វេ​ថៃ​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជា​ហ​គ្រិន​កម្ពុជា​។ ដោយ​សហគ្រិន​កម្ពុជា​បាន​សហការ​ជាមួយ​ម្ខា​ស់​ក្រុមហ៊ុន​នៃ​ប្រទេស​ថៃ តាម​ទម្រង់​ទិញ​សិទ្ធិ​អាជិ​វក​ម្ម ឬ​ជាការ​សហការគ្នា​។ ​លោក​បន្តថា មាន​ហេតុផល​ជាច្រើន​ដែល​សហគ្រិន​កម្ពុជា​ចាប់អារម្មណ៍ និង​សហការ​ជាមួយ​វិនិយោគិន​ថៃ ក្នុងនោះ​មានដូចជា កាហ្វេ​ថៃ​មួយចំនួនធំ​ត្រូវបាន​ស្គាល់​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​, កាហ្វេ​ថៃ​មាន​ស្ដង់ដារ និង​គុណ​ភាពល្អ ហើយ​តម្លៃ​សមរម្យ​។ ​មន្ត្រី​ផ្នែក​ធុរកិច្ច​នៃ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​រូបនេះ​បន្ថែមថា ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ថៃ​មួយចំនួន​បានមក​វិនិយោគ​ដោយផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ពួកគេ​បាន​មើលឃើញ​ពី​សក្តានុពល​នៃ​កំណើន​សេ​ដ្ខ​កិច្ច​របស់​កម្ពុជា និង​កំណើន​នៃ​វិនិយោគិន​បរទេស និង​ភ្ញៀវ​ទេសចរណ៍​បរទេស​។ នេះ​ជាការ​អះអាង​បន្ថែម​របស់​មន្ត្រី​ស្ថានទូត​ថៃ​ដែល​បានបញ្ជាក់​អំពី​ចំនួន​ក្រុមហ៊ុន​កាហ្វេ​ថៃ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​៖« បច្ចុប្បន្នេះ​មាន ហាង​កាហ្វេ​ថៃ​ម្រ​មាណ​១៥ និង ភោជនីយដ្ឋាន​មួយចំនួន បានមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​»​។ ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ មាន​ចំនួន ១៩៤០ លាន​ដុល្លា កើនឡើង ០,៧ ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។ នេះ​ជាការ​ឲ្យ​ដឹង​របស់លោក Surachet Maneepong​។ ​លោក សុន​ឆៃ អង្សា​ទី​តា​ណាន (Sonchai Aungsatitanan) ជា​តំណាង​ក្រុមហ៊ុន ឆាវ​ដ​យ កម្ពុជា (CHAO DOI Cambodia) បាន​ឆ្លើយតប​នឹង​សំណួរ​មួយចំនួន​របស់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ក្រុមហ៊ុន CHAO DOI Thai បានសម្រេច​ចិត្ត​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ព្រោះ ហាង​កាហ្វេ​បរទេស​កំពុង​មានការ​ពេញនិយម​ខ្លាំង​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។ លោក​បាន​សង្កត់ធ្ងន់ថា ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថៃ មាន​រស​និយម​ដូចគ្នា លើសពីនេះ​ប្រជាពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​ចូលចិត្ត​ញាំ​កាហ្វេ​ដែលមាន​ស្តង់ដា និង​ធម្មជាតិ​។ ធុរជន​ថៃ​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ទីផ្សារ​ល្អ​លោក​នឹង​ក្រុមការងារ​ក៏​សម្រេចចិត្ត​នាំចូល ឆាវ​ដ​យ មក​ប្រទេស​កម្ពុជា​។ ​ហាង​កាហ្វេ ឆាវ​ដ​យ បាន​ចូលមក​ទីផ្សារ​កម្ពុជា​ក្នុង​កំឡុង​ដើមឆ្នាំ​២០១៧ បាន​ពង្រីក​សាខា​របស់ខ្លួន​បាន​ចំនួន ៧ សាខា​ហើយ​, ក្នុងនោះ​មាន ៣​សាខា​នៅក្នុង​ក្រុងភ្នំពេញ និង ៤ សាខា​ផ្សេងទៀត​នៅតាម​បណ្ដា​ខេត្ត​មានដូចជា បាត់ដំបង សៀមរាប ប៉ោយប៉ែត ស្វាយ​ស៊ីសុផុន​។​ ​តំណាង​ឆា​វដ​យ​កម្ពុជា​រូបនោះ​បាន​ឲ្យ​ដឹងថា ឆាវ​ដ​យ​ថៃ មាន​អាយុកាល​១៥ ឆ្នាំ​ហើយ ក្នុង​ទីផ្សារ​ប្រទេស​ថៃ​។ ​ក្រុមហ៊ុន RCG Retail (Cambodia) ទទួលបាន​សិទ្ធិផ្ដាច់មុខ​លើ​ការលក់​សិទ្ធិ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ពី​ក្រុមហ៊ុន Bangchak Corp​។ អ្នកស្រី​បាន​ឲ្យ​ដឹងថា​តម្លៃ​លក់​សិទ្ធិ​អាជីវកម្ម ក្នុង​មួយ​ហាង​មានតម្លៃ ១២៥០០ ដុល្លារ​។ ចំពោះ​ឆា​វដ​យ​កម្ពុជា លោក Sonchai បាន​ឲ្យ​ដឹងថា តម្លៃ​លក់​សិទ្ធិ​អាជីវកម្ម​មានតម្លៃ​ចាប់ពី ៤៥,០០០ ដុល្លារ ក្នុង​មួយ​ហាង​។​ ​ក្រៅពី​វត្តមាន​ហាង​កាហ្វេ​ថៃ ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​កម្ពុជា​ក៏មាន​ហាង​កាហ្វេ​បរទេស​ជាច្រើន​ទៀតផង​ដែរ ខណៈ​កាហ្វេ​ក្នុងស្រុក​មាន​ចំនួន​តិច និង​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ​។ ​គួររម្លឹកថា ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​ថៃ មាន​ទំហំ ៨,៤ ពាន់​លាន​ដុល្លារ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ១៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ ក្នុង​រយៈពេល​៥ ឆ្នាំ​ចុង​ក្រោយនេះ ការវិនិយោគ​របស់​ថៃ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ទំហំ ៧ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​វិនិយោគទុន​ផ្ទាល់​បរទេស​លំដាប់​លេង​៤ ក្នុងប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ លោក Apisak Tantivorawong កាលពី​ខែមីនា ឆ្នាំ​២០១៩៕ www.thmeythmey.com/?page=detail&id=79479 ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments