នៅ Real, Hazard រកបាន​ជាង​២៣​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍ តែ​តិចជាង​នៅ Chelsea

T
![front_copy.jpg](https://serey.io/imageupload_data/034b3a646d6434a2e60ac0d4cb5d7df946ea2109) ដោយ: ទេព ពិទូរ្យ​​ Eden Hazard បាន​ផ្ទេរ​ពី Chelsea ទៅ Real Madrid ក្នុងតម្លៃ​កំណត់ត្រា​ក្លិប​ប្រមាណ​១៦៤​លាន​ដុល្លារ​អាមេរិក ជាមួយ​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​។ បើ​ទោះ​មានតម្លៃ​ផ្ទេ​ថ្លៃ​ក្តី ប៉ុន្តែ​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​តែ​ជាង​២៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ពោលគឺ​ទាប​ជាង​កាល​នៅ​តោ​ខៀវ​ដែល​រកបាន​ជាង ២៥​ម៉ឺន​ដុល្លារ​។​ ​ផ្លាស់​ទៅកាន់ Santiago Bernabeu ខ្សែបម្រើ Hazard ក្លាយជា​កីឡា​ករទី​ពីរ​បន្ទាប់ពី​ខ្សែការពារ Sergio Ramos ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅ Real​។ Ramos វ័យ​៣៣​ឆ្នាំ ដែល​យល់ព្រម​ស្នាក់នៅ​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​បន្តទៀត ទទួលបាន​បៀវត្ស​ជាង ១៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ឬ ២៦​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។​ ![inside.jpg](https://serey.io/imageupload_data/a524ce0101103cc675b5b1f773519983ac7f3e06) ទោះបី​មាន​ប្រាក់​ឈ្នួល​ទាប​ជាង​នៅ Chelsea ក្តី​ប៉ុន្តែ Hazard នៅតែ​សម្រេច​ចូលរួម​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ដដែល​។ បើតាម​ការផ្សាយ​របស់ Talk Sport និង Legit.ng ខ្សែបម្រើ​វ័យ​២៨​ឆ្នាំ​រូបនេះ​ទទួលបាន​ថ្លៃ​នឿយហត់​ជាង​១២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ឬ ជាង​២៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ក្រោយ​បង់ពន្ធ​រួច ដោយ​មិនទាន់​គិតពី​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​។​ Gareth Bale ដែល​ធ្លាប់ជា​កីឡាករ​រកប្រាក់​ឈ្នួល​ច្រើនជាងគេ​នៅ Real ប្រមាណ​ជាង​៤​សែន​ដុល្លារ​អាមេរិក​ក្នុង​១​សប្តាហ៍ បន្ទាប់ពី​ការចាកចេញ​របស់ Cristiano Ronaldo នោះ​ប្រហែល​ត្រូវមាន​កិច្ចព្រមព្រៀង​ទម្លាក់​ប្រាក់​ឈ្នួល​វិញ​ក្រោយ​មិនអាច​ជួយ​ក្រុម​បាន​។​ ​ដោយឡែក ខ្សែប្រយុទ្ធ Luka Jovic ដែល​ទើប​ផ្លាស់​ពី Eintracht Frankfurt ទទួលបាន​ប្រាក់​ឈ្នួល​ពី​ម្ចាស់​ជើងឯក La Liga ចំនួន ៣៣​សម័យ​ចំនួន ២១៥០០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​៕ www.thmeythmey.com/?page=detail&id=79316 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments

jokerswild
Nice post