លាងចិត្តជំរះកម្ម

នៅពេលដែលខ្ញុំកំពុងបានជួបរឿងស្មុគ្រស្មាញដោះស្រាយមិនចេញ  អស្ចារ្យណាស់ខ្ញុំអាចញញឹមបាន  អស្ចារ្យណាស់ខ្ញុំនៅអាចដើររួច  អស្ចារ្យណាស់ខ្ញុំនៅមើលឃើញនៅស្តាប់ឮ  ខ្ញុំអាចធ្វើអ្វីផ្សេងទៀតដែលខ្ញុំត្រូវការ ! ហើយខ្ញុំអាចនិយាយថា ខ្ញុំនៅស្រឡាញ់ជីវិតនិងការរស់នៅរបស់ខ្ញុំ ! ។រឿងដែលគិតមិនចេញទៅហើយ គ្មានប្រយោជន៍អ្វីដែលខ្ញុំត្រូវគិតនាំឲ្យស្មុគ្រស្មាញទៀតទេ  ពេលខ្លះខ្ញុំត្រូវលំហែកាយ ព្រោះការសម្រាកការគិតមួយរយះ អាចធ្វើឲ្យចិត្តផ្នែកអញាណផុសចេញគំនិតមកជួយដោះស្រាយ  ឬ ពេលខ្លះសូម្បីតែនៅសល់ប្រាក់បន្តិចបន្តួចក្នុងកាបូប ក៏ខ្ញុំត្រូវយកទៅធ្វើបុណ្យដាក់ទានដើម្បីលាងជំរះចិត្តដែលសៅហ្មងឲ្យភ្លឺថ្លាកើតបញ្ញាដោះទុក្ខមកវិញ  ខ្ញុំបានប្រគល់អ្វីៗឲ្យកម្មចាត់ចែងទាំងអស់ ព្រោះខ្ញុំអស់លទ្ធភាពនឹងគិតតទៅទៀតហើយ ! ពេលខ្លះដោយទទួលទុក្ខវេទនាខ្លាំងពេក ខ្ញុំបានស្រែកហៅផលបុណ្យដែលខ្លួនបានធ្វើទុកមកពីមុនឲ្យមកជួយស្រោចស្រង់ខ្ញុំផងក៏មាន !

Comments