អរគុណ

2004-2020 ជាពេលវេលា ដែលមានតែភាពបាត់បង់ មានតែភាពមើលងាយ មានតែភាពរែកពន់ខាំមាត់សង្កត់ចិត្តតែឯង រងសំពាធគ្រប់បែបយ៉ាង ហើយពេលនេះ ខ្ញុំកំពុងតែឆ្ងល់ថាខ្ញុំឆ្លងកាត់ពេលវេលាអាក្រក់លែងចង់រស់មកបានដោយរបៀបណា ខ្ញុំអរគុណពិសេសដល់មនុស្ស2នាក់បងប្អូនដែលជួយស្រង់ជីវិតខ្ញុំ ជួយខ្ញុំពីជីវិតសូន្យ Serey.io គាត់ដូចជាព្រះមកជួយអោយខ្ញុំរឹងមាំឡើងវិញ អោយខ្ញុំចាប់ផ្តើមបន្តិចម្តងៗ ថ្វីត្បិតពេលនេះ ខ្ញុំគ្មានគ្រប់យ៉ាងដូចអ្នកដ៏ទៃ ខ្ញុំនៅមានបញ្ហាស្មុគ្រស្មាញជាច្រើនត្រូវរែកពុន ត្រូវដោះស្រាយ តែយ៉ាងណាខ្ញុំយល់ថាខ្ញុំគ្រាន់បើដែរតើដែលស៊ូមកដល់ពេលនេះ ទាំងគ្មានអ្នកដឹងថា ខ្ញុំជួបព្យ៊ុៈអីខ្លះ ខ្ញុំរែកទូលភ្នំភ្លើងប៉ុណ្ណា ខ្ញុំហែលឆ្លងសមុទ្រសាគរយ៉ាងណា នេះជាវិញ្ញាសារជីវិត រឺ ប្រស្នាជីវិត? មានតែព្រះទើបដឹងថាអ្វីដែលខ្ញុំធ្លាប់ជួប ហើយក៏អរគុណមេរៀនជីវិតនេះដែលអោយខ្ញុំស្គាល់ពីសន្តានពិតរបស់មនុស្សជាច្រើន។ព្រហ្មលិខិតចាស់បិទត្រឹមខែ 07 សង្ឃឹមថាពេលនេះគឺបើកព្រហ្មលិខិតថ្មី🙏🙏🙏🙏🙏🙏🙏

Comments