ស្លាប់

Cr : https://www.google.com/search?q=depression&source=lnms&tbm=isch&sa=X&ved=0ahUKEwix0Iyqwe_jAhVKWisKHRmBC7QQ_AUIECgB&biw=1536&bih=755#imgrc=jt_vYvrG9CNuWM:
មិនមានអ្នកណាម្នាក់បានចាប់កំណើតឡើងចេញពីក្តីស្អប់នោះទេ មនុស្សកើតឡើងត្រូវតែរៀនពីក្តីស្អប់ឲ្យបានច្បាស់ ព្រោះវានឹងនាំទៅដល់ក្តីស្រឡាញ់ គឺក្តីស្រឡាញ់នោះហើយដែលជាធម្មជាតិពិតនៃបេះដូង សម្រាប់ប្រឆាំងនឹងក្តីស្អប់ដែលចង្រៃបំផុតនៅក្នុងលោក។មានតែក្តីស្រឡាញ់និងក្តីស្មោះត្រង់ប៉ុណ្ណោះដែលនាំសុខសន្តិភាពពិតប្រាកដជូនពិភពលោក ។ តាំងតែពីអតីតមកដល់បច្ចុប្បន្ន វាមានត្រឹមតែការកើតទុក្ខ ដោយការអត់ឃ្លាន ការកាប់សម្លាប់ ការឈឺថ្កាត់ ការព្រាត់ប្រាស់ ទុក្ខនឹងការជួប ទុក្ខនឹងការបាន ការបាត់បង់ ដែលកើតឡើងដដែលៗមិនអាចអធិប្បាយអស់ តើអ្នកមិនគិតចង់បញ្ចប់ការឈឺចាប់នេះទេឬ ? ។ សេចក្តីស្លាប់នៅរង់ចាំយើងគ្រប់ទីកន្លែង យើងអាចស្លាប់ក្នុងគ្រប់ឥរិយាបទ កំពុងអង្គុយក៏អាចស្លាប់ កំពុងដេកក៏អាចស្លាប់ កំពុងដើរក៏អាចស្លាប់ កំពុងសីុកំពុងសើចសប្បាយក៏អាចស្លាប់ កំពុងដកដង្ហើមក៏អាចស្លាប់។សត្វលោកមានសេចក្តីស្លាប់នៅជាប់ខ្លួនដូចស្រមោលអន្ទោលតាមប្រាណ ឬដូចផ្លែដាវផ្គងជាប់លើ ក។
បើអ្នកគិតថាមាននរណាម្នាក់មានកំហុស ឬខ្លួនឯងជាអ្នកមានកំហុស នោះការរំជួលចិត្តនឹងកើតឡើងភ្លាម អ្នកនឹងមានទុក្ខដោយខ្លួនឯង។តែបើគិតថាវាពិតជាមានហេតុផលដែលជំរុញឲ្យយើងបានជួបបញ្ហានេះ ដូច្នេះចិត្តនឹងមានលំនឹងឡើងវិញជាមិនខាន ហើយសេចក្តីសុខក្នុងចិត្តក៏បានកើតឡើង។ពេលមនុស្សម្នាក់ធ្វើដំណើរ យើងត្រូវប្រាប់ឲ្យម៉ត់ចត់ថា ត្រូវតែប្រុងប្រយ័ត្នជាដាច់ខាត មិនមែននិយាយថា មិនអីទេបើកម្មធ្វើមកត្រូវស្លាប់នឹងរឿងហ្នឹងគេចយ៉ាងណាក៏មិនផុតដែរ ឬថាកុំគិតអាយុមិនអស់វាមិនងាប់ទេ ! ទាំងនេះគឺផ្ទុយពីពុទ្ធដីកាហើយ ព្រះពុទ្ធលោកមិនដែលបង្រៀនបែបនេះឡើយ។តែបើអ្នកនោះត្រូវគ្រោះថ្នាក់ស្លាប់ទើបទំលាក់លើកម្ម(ក្រោយពីព្រមានអ្នកដែលខុសហើយសិន)គិតបែបនេះទើបចិត្តមានក្តីសុខ។តែក៏គួរឲ្យគិតណាស់ដែរ ! ដែលអ្នកខ្លះមុនស្លាប់ត្រូវបានគេយល់សប្តិឃើញមុន ឬមិនត្រូវទៅសោះតែបែរជាទៅទាល់តែបាន ហើយម៉េចក៏មិនខុសពេលគ្នាសូម្បីតែ១វិនាទីសោះអញ្ចឹង ម្តេចក៏ចំពេលគ្នាល្អម៉្លេះ?នោះហើយជាកម្លាំងកម្មដែលជាហេតុនិងផលនេះឯង ! ។


