ស៊ូឡើង កុំរាថយ

_បើយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងជីវិត យើងគួរដើរមួយជំហានហើយគិតដប់ជំហានទុកមុននោះវាកាន់តែល្អ។ _បើមានសមត្ថភាពតិចតួច យើងដើរមួយជំហានក៍គិតមួយជំហានទៅ។ _តែបើគ្មានសមត្ថភាព ត្រូវគិតថា អតីតកាលជារឿងអតីតកាល អនាគតជារឿងអនាគត កុំខ្លាចកុំធ្វើអោយរឿងដែលមិនទាន់កើត មកបំផ្លាញក្ដីសុខក្នុងបច្ចុប្បន្នយើង រៀនត្រៀមចិត្ដទទួលយកឧបសគ្គខាងមុខ ព្យាយាមកែប្រែខ្លួនពីអតីតកាលមិនល្អ ត្រូវចងចាំ ចាត់ទុកថាគ្រប់យ៉ាងជាមេរៀននិងបទពិសោធន៍សំរាប់ជីវិត។ ![received_2152825055043862.jpeg](https://serey.io/imageupload_data/dfbda5b4f2b51038df46e2b1597830f9c7f197a8) _គ្មាននរណាម្នាក់ ធំឡើង ចាស់ឡើង ដោយមិនបានឆ្លងកាត់អតីតកាល ហើយក៍គ្មាននរណាម្នាក់អាចគេចផុតពីរឧបសគ្គដែលគង់នឹងកើតឡើងដែរ។ អតីតកាលហួសទៅ អនាគតនៅមើលមិនឃើញ តែអ្វីដែលសំខាន់អ្នកត្រូវធ្វើថ្ងៃនេះឲ្យល្អបំផុត ត្រូវរស់នៅក្នុងសេចក្តីពិត រស់នៅបែបយើងជាយើង។ ជោគជ័យ​ ​​អាស្រ័យ​លើ​កណ្តាប់​ដៃ​របស់អ្នក​៖ **ត្រូវចង​ចាំ​ថា​ ​គ្មាន​នរណា​ម្នាក់​ដែល​អាច​​ផ្តល់​ភាព​ជោគជ័យ​ដល់​អ្នក​បាន​ឡើយ មានតែអ្នក​ខ្លួន​ឯង​ប៉ុណ្ណោះ​។**

Comments

pov
អត្ថបទបងជួយរំលឹកបានល្អណាស់ អរគុណ
sarith71
ចំពោះខ្ញុំវិញ ត្រូវតែតស៊ូដរាបណានៅមានវីជិត
nick-nick
មែនហើយជែជែស៊ូៗ
សំរាប់ខ្ញុំគាំទ្របង ពេលមើលអត្ថបទនេះដូចជាមានកំលាំងចិត្តសំរាប់ខ្លួនងឯ មានន័យថាដូចជាមានកំលាំងថាមពលកំពុងតែកើនឡើងអញ្ចឹង អរគុណច្រើនបង។
vannlyda
💪