គ្រាន់តែរំលឹក

https://www.google.com/search?q=reading+book&source=lnms&tbm=isch&sa=X&ved=0ahUKEwjBtPew0qnkAhULQI8KHfNCB0AQ_AUIESgB&biw=1536&bih=706#imgrc=-Z25KGVualdOjM:
ជូនចំពោះប្អូនៗនិងក្មួយៗ...
មានពេលវេលាទំនេរពីការងារឬការសិក្សា ធ្លាប់គិតថានឹងធ្វើអ្វីផ្សេងដែលមានប្រយោជន៍ជាងនេះទេ?
យើងគួរតែចំណាយពេលរៀនបន្ថែម អានបន្ថែម ស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឈន៍ចិត្តគំនិតនិងចំណេះដឹង។ យើងមិនអាចឈរនៅថ្មឹងមួយកន្លែងនោះទេ ព្រោះពេលវេលានឹងមិនឈរថ្មឹងដូចយើងឡើយ។
បើយើងខ្ជិល កុំគិតថាអ្នកដទៃខ្ជិលដូចយើង។ បើយើងមិនរៀន កុំគិតថាអ្នកដទៃគេមិនរៀនដូចយើង។ យើងមិនដើរទៅមុខស្មើរនឹងយើងដើរថយក្រោយ។
កុំយកលេសថា ចាំពេលក្រោយ... កុំយកលេសថាចាំស្អែក ចាំមានលុយ ចាំនេះ ចាំនោះ...។ នេះគ្រាន់តែជាសម្តីមនុស្សខ្ជីខ្ជាតែប៉ុណ្ណោះ។
យើងចំណាយពេលចុងសប្តាហ៍ដេកដល់ថ្ងៃចាំងគូទ ដេកខ្ជិលសូម្បីងើបងូតទឹកញុំាបាយ ហើយមិនបានធ្វើអ្វីជាដុំកំភួន មិនបានធ្វើរឿងដែលមានប្រយោជន៍ទាល់តែសោះ...។ បែរជាចំណាយពេលទំនេរចុចទូរសព្ទ លេងហ្គេម... ល្ងាចចេញពីធ្វើការណាត់គ្នាជុំជើងញុំាអាហារ ស៊ីផឹក ដើរលេង មើលកុន...។
ចំណេះប៉ុណ្ណេះក៏ល្មម ប្រាក់ខែប៉ុណ្ណេះក៏គ្រាន់...។ យើងចំណាយ២៤ម៉ោង លេងៗគ្មានបានអ្វីសោះ... ងាកទៅនេះទូរសព្ទ ងាកទៅនោះទូរសព្ទ... ចុចនេះ ចុចនោះ... សៀវភៅមិនអាន ចានមិនលាង ម្ហូបមិនធ្វើ ខោអាវមិនចង់បោក។ ការរស់នៅភាពស្រណុកសុខស្រួលពេក វាបណ្តាលឱ្យយើងក្លាយជាមនុស្សឥតបានការ។ តើយើងកំពុងគិតអ្វី?
យើងបណ្តោយឱ្យជីវិតក្លាយទៅជាឥតន័យ... ដោយមិនបានអភិវឌ្ឈន៍ខ្លួនអ្វីបន្តិចសោះ។ យើងសុទ្ធតែមានលេស លេសដែលធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សបរាជ័យ។
សូមចាំថា បើសិនចង់បានផ្លែផ្កាត្រូវដាំ ត្រូវថែ ត្រូវបំប៉នជី...។ កុំសង្ឃឹមថាវានឹងបានផលដោយយើងមិនបានធ្វើអ្វីសោះ។
កុំសង្ឃឹមថា បានប្រាក់ខែច្រើន ជីវិតរស់ស្រួល ដោយមិនបានធ្វើអ្វីសោះ។ លើលោកនេះគ្មានរឿងងាយបែបនេះទេ។
«នៅលើវិថីមនុស្សជោគជ័យ គ្មានដានជើងមនុស្សខ្ជិល» ចាំទុក!!!តែមនុស្សអាចសាងភាពខ្ជិលនិងភាពឧស្សាហ៍បានដោយខ្លួនឯងរឺ?
ទាំងដែលពេលខ្លះខំប្តេជ្ញាថាត្រូវតែធ្វើអោយបាន ធ្វើអោយត្រូវកុំអោយខុស ធ្វើអោយជោគជ័យកុំអោយបរាជ័យ ខំណាស់នៅតែខំមិនបាន
តើរាល់បំណងដែរមាន តែងតែជោគជ័យដោយសារការខំប្រឹងមែនរឺ?
មនុស្សលើលោកនេះមិនតិចទេដែរខិតខំដើម្បីជោគជ័យ តែបែបជារស់នៅក្នុងភាពបរាជ័យដដែល
មនុស្សលើលោនេះមិនតិចទេដែរខំធ្វើខ្លួនដើម្បីបានសេចក្តីសុខ តែបែបជារស់នៅសេចក្តីក្នុងទុក្ខដដែល៊។
សំនួរចុងក្រោយតើខ្ញំុកំពុងសរសេរពីអ្វី?


