ជីវិតដែលត្រូវការសង្គ្រោះបន្ទាន់
ការឈឺចាប់មុខរបួស អ្នកអាចព្យាបាលងាយ
តែការឈឺចាប់ផ្នែកផ្លូវចិត្ត គឺពិបាកព្យាបាលបំផុត
គ្មានទំហំ គ្មានក្លិន គ្មានពណ៌ គ្មានមេរោគ...
រឿងដែលឈឺចាប់ជាងនេះគឺត្រឹមស្តាប់សំនួរដដែលៗ
ជាមួយថ្នាំដែលធ្វើឱ្យការគិតរបស់យើងស្ពឹកស្រពន់ ។
សង្គម បរិយាកាស សមាជិកគ្រួសារ... ជាចំណែកមួយនៃបញ្ហាផ្លូវចិត្ត។
មើលរឿងនេះចប់ហើយ ទើបយល់ថា យើងមិនត្រូវការអ្វីដែលអស្ចារ្យ ល្អមើល ល្អភ្នែកនោះទេ ។ យើងត្រូវការរស់នៅជាមួយការពិតរបស់យើង។ នៅពីក្រោយភាពស្រស់ស្អាតគឺជាការសម្តែងដែលពោរពេញដោយភាពអាត្មានិយម។
សូមទោស ពួកយើងជាផ្នែកមួយនៃសំពាធផ្លូវចិត្តមនុស្សម្នាក់ក៏អាចថាបាន។
សូមយើងចាកចេញពីកន្លែងនេះចុះ...។


