Reduce stress


Stress(ការតានតឹងចិត្ត)និងដំណោះស្រាយ ៖
១- ចំណូលធ្លាក់ចុះ ---> កុំផ្តោតលើក្តីបារម្ភ ត្រូវស្វែងរកការងារបន្ថែម ។
២- ការងារច្រើនពេក ---> រីករាយជាមួយវាទៅ លោកនេះគ្មានកន្លែងណាមានក្តីសុខដោយគ្មានការងារធ្វើនោះទេ ។
៣- ការងារស្មុគស្មាញគ្មានជំនួយ ---> កុំផ្តោតលើការមួរម៉ៅ ត្រូវផ្តោតលើដំណោះស្រាយ ។
៤- ធ្វើការជាមួយមនុស្សមិនយល់ការងារឬមិនយល់ចិត្ត ---> រីករាយសប្បាយជាមួយការពន្យល់គ្នាទៅ នេះជាបុណ្យមួយធំណាស់ ជួយអភិវឌ្ឍមនុស្ស ។ 
៥- គ្មានពេលដើរកំសាន្តសោះ ---> រៀនរីករាយជាមួយរឿងតូចតាច ដូចជាផើងផ្កានៅលើតុ អង្គុយពិនិត្យខ្យល់ដង្ហើម ញញឹមដាក់កញ្ចក់ តាក់តែងកាយ ។
៦- ប្តីប្រពន្ធមិនយល់ចិត្តគ្នា ---> បណ្តុះក្តីស្រឡាញ់ ពិឃាតចិត្តទើសទាស់ ទំលាក់អំនួតចុះ ចាប់យកភាពចាស់ទុំតាមផ្លូវចិត្តគំនិត ។
៧- កូនមិនស្តាប់បង្គាប់ បំផ្លាញទ្រព្យសម្បត្តិ ---> កុំនិយាយលេងច្រើនឲ្យដឹងចិត្ត ពាក្យសម្តីមុឺងម៉ាត់ តែផ្តល់ភាពកក់ក្តៅដោយការពន្យល់ហេតុផល បើនៅតែកែមិនឡើង ពូកែលួចយកទៅចាយ ត្រូវចេះធ្វើក្ស័យធន ។
៨- ចិត្តបាត់បង់តុល្យភាព(បាត់បង់លំនឹងចិត្ត) ---> បើនិយាយពីជីវិត គឺនិយាយពីតុល្យភាព នេះគឺជារឿងសំខាន់ខ្លាំងណាស់ ត្រូវបញ្ចូលទិន្នន័យវិជ្ជមានតាមរយះការអាន ការស្តាប់ ការធ្វើសមាធិ ! ។ បើអផ្សុកត្រូវស្តាប់ធម៌ បើមានលុយត្រូវទិញសៀវភៅអាន បើចង់
កំសាន្តត្រូវទៅវត្ត វង់ល្បែងមិនអាចជួយអីដល់អ្នកបានទេ អ្នកតែម្នាក់ឯង គេមានមនុស្សផងម៉ាសុីនជួយផង បើទុកជាតាំងចិត្តចូលបុណ្យនឹងគេ ក៏ជាកន្លែងដែលមិននាំឲ្យកើតសទ្ធាដែរ បើចង់ទៅផ្សងសំណាង យកលុយដែលសេសសល់តិចតួចនេះទៅទិញគ្រាប់ត្រកួនដាំយកទៅលក់ ឬ ទៅទទួលប៉ោងៗមកផ្លុំដើរលក់ឲ្យក្មេងៗនៅមុខវាំងក៏បានចំណេញទិញបាយហូបបានដែរ កុំទៅផ្សងសំណាងជាមួយល្បែងនោះឲ្យសោះ ! ។ កុំសន្សំចិត្តបាបនាំជាតិទៅមុខមាននិស្ស័យមិនល្អជាមួយវា ហេតុនៃសេចក្តីវិនាសដែលព្រះពុទ្ធបានប្រៀនប្រដៅក្នុងនោះ ស្រី ស្រា ល្បែងពាលា សុទ្ធតែជាហេតុនៃសេចក្តីវិនាស ! វាក៏ជាភាពញៀនដែលពិបាកផ្តាច់បានដែរ ពេលខ្លះត្រូវសម្លាប់ខ្លួនទៀតផង ! ។

Comments