វិធីប្រមូលកម្លាំងចិត្ត (ការពិសោធរបស់ខ្ញុំ)

V
vannlyda
តើធ្វើយ៉ាងណាដើម្បីកុំអោយមានគំនិតបៀតបៀនខ្លួន ស្ដីបន្ទោសខ្លួនឯង ថាខ្លួនអន់ ខ្លួនឯងមិនប្រសើរ ខ្លួនឯងខុស មិនហ៊ាននិយាយអ្វី ស្ដីបន្តោសតែខ្លួនឯងធ្វើនេះមិនសមធ្វើនោះមិនសមបាត់បង់ម្ចាស់ការលើខ្លូនឯង ខ្លួនឯងទៅជាស្ញោៗ ខ្លាចមុខខ្លាចក្រោយនិយាយអ្វីមិនចេញ សម្លឹងឃើញតែអ្នកផងទាំងពួងគាប់ប្រសើរ ឯខ្លួនមិនហ៊ាននិយាយ ខ្លាច រកនឹកពាក្យអីមកនិយាយនិងគេមិនឃើញ ដល់ពេលហើយមកបន្ទោសខ្លួនឯង អារម្មណ៍ផ្ដោតតែទៅលើអ្នកដទៃ ក្រលេកឃើញទឹកមុខគេតែងតែយល់ថាគេកំពុងតែមិនចូលចិត្ត ។ មានគំនិតសង្ស័យរហូតហើយបន្ទោសថាខ្លួនឯងខុស ខ្លួនមិនល្អ និយាយអោយចំទៅមានគំនិតបៀតបៀតខ្លួនឯងធ្វើអោយខ្លួនឯងខ្លាចរួញខ្លួន មិនហ៊ានធ្វើអ្វីទាំងអស់ដោយគំនិតខ្លួនឯងព្រោះតែអាការស្ដីបន្ទោសខ្លួនឯង។ តើមានឧបាយអ្វីសំរាប់យកឈ្នេះវាបានទេ ដឹងថាគំនិតនេះវាមិនមែនជាកាពិត តែវាបានស្ដីបន្ទោស ខ្លួនឯងវារួញខ្លួនបាត់ទៅហើយ តើធ្វើមិចអាចយកឈ្នះវាបានទៅ ។ ត្រូវសិក្សាថា គំនិតនិងអារម្មណ៍សុទ្ធតែទាក់ទងនឹងជាតិគីមីដែលបញ្ចេញក្នុងខួរក្បាល កុំបារម្ភឲ្យសោះ ។ ព្រោះអារម្មណ៍ទាំងអស់ដែលវាចេញមក យើងត្រឹមតែដឹង ហើយប្រាប់ខ្លួនឯងថា វាគ្រាន់តែជាបាតុភាពអារម្មណ៍ ដែលកើតឡើងពីរបីនាទីវារលត់ទៅវិញហើយ វិធីជួយគឺត្រូវពិចារណាហេតុផលដែលអារម្មណ៍ទាំងនោះវាផុសចេញមក ដូចជា ស្អប់ខ្លួនឯង ប្រាប់ខ្លួនឯងវិញថា ជីវិតមានតែមួយនេះទេ បើរវល់តែស្អប់មិនកើតទេ​ ទុកវាធ្វើអំពើល្អវិញប្រសើរជាង ត្រូវខំមើលពាក្យសម្តីបំផុសគំនិតឲ្យបានច្រើនដើម្បីជួយផ្លាស់ប្តូរអារម្មណ៍មិនល្អចេញ ។ មួយទៀតត្រូវយកពេលសិក្សាធម៌ ស្តាប់ធម៌(ស្វែងយល់ធម្មជាតិពិតដែលមានតម្លៃ)ឲ្យបានច្រើនរាល់ថ្ងៃ និងភាវនាធម៌ដើម្បីកុំឲ្យខួរក្បាលមានពេលបញ្ចេញអារម្មណ៍អវិជ្ជមាន ។ អ្វីដែលអ្នកដទៃគេធ្វើបានយើងត្រូវតាំងចិត្តធ្វើឲ្យបានដែរ ដមបូងអាចរកអ្នកណាម្នាក់ដែលសំបូរគំនិតវិជ្ជមានដើរជាមួយសិន រួចចាំចេញដើរតែម្នាក់ឯង(ជំនះការភ័យខ្លាច) ត្រូវខំសាងក្តីល្អឲបានច្រើន រកពេលធ្វើសមាធិសម្រាកបន្ធូរភាពតានតឹងក្នុងចិត្ត បើចាំបាច់អាចជួបអ្នកឯកទេសផ្លូវចិត្តពិភាក្សា។ ហាត់ប្រាណ ញ៉ាំទឹក ញ៉ាំផ្លែឈើ ចេញធ្វើអំពើល្អជាមួយក្រុមមិត្តព្រះធម៌ កុំរវល់តែគិតពីឈឺ ត្រូវខំប្តូរយកចិត្តមេត្តាដែលត្រជាក់ថ្លាស្អាតមកវិញ ទាំងអស់នេះមិនមែនកើតឡើងឯងៗទេទាល់តែខំសាងវាឡើងទើបបាន៕ ![Screenshot_2018-12-14-13-43-21.png](https://serey.io/imageupload_data/fa6e908e4e7924bee25a988d52233d16ad240bfc) #ស័ង្ហ

Comments