ឱបដោយចិត្តបរិសុទ្ធិ
ការអោបផ្តល់ភាពកក់ក្តៅពីមនុស្សដែលខ្លួនស្រឡាញ់ត្រឹមតែ២០វិនាទី នាំឲ្យមានការបញ្ចេញជាតិអ័រម៉ូនអុកសុីតូសុីន ដែលវាជាអ័រម៉ូនប្រឆាំងការធ្លាក់ទឹកចិត្ត(Antidepressant) និង ប្រឆាំងជំងឺថប់បារម្ភ(Anti anxiety) ការអោបដោយក្តីមេត្តាអាណិតអាសូរ ជួយព្យាបាលជំងឺផ្លូវចិត្តបាន ។
ភាតរភាពពេលខ្លះក៏ត្រូវការការឱបនេះដែរព្រោះវាបានបង្ហាញចេញនៅកាយវិការស្និតស្នាលម្យ៉ាងនៃទំនាក់ទំនងទាំងស្រុង។

កុំកំណាញ់ខ្លួនពេកអី គ្រាន់តែឱបដើម្បីលួងលោមពេលគាត់មានទុក្ខ ដោយក្តីមេត្តាករុណាមិនទាក់ទងកាមារម្មណ៍ វាក៏ជាបុណ្យកុសលមួយផ្នែកដែរ ដែលមានឈ្មោះថា វយ្យាវច្ចមយៈ៕

