ការផ្លាស់ប្តូរគំនិត ជាសិទ្ធិរបស់អ្នក!

V
vannlyda
ស្នេហាក្តី ភាពស្អប់ខ្ពើមក្តី ភាពរីករាយក្តី គឺសុទ្ធតែខ្លួនឯងជាអ្នកជ្រើសរើសនិងបង្កើតឡើងទាំងអស់ ។ បើបានជាសម្រេចចិត្តរួចទៅហើយ មិនដឹងជាមកដេកក្តៅក្រហាយស្តាយក្រោយធ្វើអីទេ បើបានជួបរឿងមិនល្អកែប្រែវាឲ្យល្អវិញទៅ មិនចាំបាច់ឈឺចិត្តជាមួយវាធ្វើអី្វឡើយ ! ។ កើតទុក្ខក៏ស្លាប់ អស់សង្ឃឹមក៏ស្លាប់ រីករាយក៏ស្លាប់ ខ្ញុំសុខចិត្តធ្វើជាខ្មោចរីករាយទៅចុះ ! ។ ![Screenshot_2018-12-10-18-20-23.png](https://serey.io/imageupload_data/ce1372b5fd80c7b45fc0e4feedc8bfae95d2b345) មានណាស់ក៏កើតទុក្ខ ក្រណាស់ក៏កើតទុក្ខ តែខ្ញុំមានសុំជ្រើសយកឲ្យក្លាយជាអ្នកមានកើតទុក្ខទៅចុះ ព្រោះសំបូរមធ្យោបាយដោះស្រាយជាមួយបញ្ហាទុក្ខ ។ ទៅនិព្វានដើរនិងទៅដោយជិះឡានខ្ញុំសុខចិត្តជិះឡានវិញ(សិទ្ធិសម្រេចដោយខ្លួនឯង) ។ ជីវិតគឺជាទុក្ខ បើយើងមិនខំរក មិនខំធ្វើទេ ទុក្ខនឹងកើនឡើងជាមិនខាន អវិជ្ជាជាឬសគល់នៃទុក្ខ បើយើងមិនខំសិក្សារៀនសូត្រទាំងផ្លូវលោកផ្លូវធម៌ទេ មិនអាចចាកចេញពីទុក្ខបានឡើយ ! ។ ![Screenshot_2018-12-10-18-20-11.png](https://serey.io/imageupload_data/41858c13c62f7e036d422195e6e8ce5ec150638d) កុំចេះតែច្រឡំថាពាក្យធម៌វិន័យជារឿងផ្សេង រាល់ធម៌វិន័យក្នុងព្រះសាសនា មិននាំឲ្យកើតទុក្ខ មិននាំឲ្យខ្ជិល មិននាំឲ្យក្រអឺតក្រទម មិននាំឲ្យកាចសាហាវ មិននាំឲ្យមានការជិះជាន់គ្នានោះទេ គឺនាំឲ្យចេះថ្លឹង(ស្វែងរកBalance)តែម៉្យាងប៉ុណ្ណោះ ។ ជីវិតខ្លីណាស់ ! កុំចេះតែត្បុលរកការឈឺចាប់ដោយសារតែអ្នកដទៃច្រើនពេក ! កុំអនុញ្ញាត្តិឲ្យមាត់អ្នកដទៃក្លាយជាមាត់ទិព្វគ្រប់គ្រងលើជីវិតយើងបានឲ្យសោះ ។ ព្រះគ្រូគូសុភាពមានសង្ឃដិកាថា ចូរផ្លាស់ប្តូរជំនឿរបស់អ្នក!"ស្ត្រេសមិនសំលាប់អ្នកទេ តែជំនឿរបស់អ្នកដែលថា ស្ត្រេសប៉ះពាល់ដល់សុខភាពរបស់អ្នកទៅវិញទេ ដែលនឹងសំលាប់អ្នក!"។ ដូច្នេះរឿងនេះ ជាសិទ្ធិរបស់អ្នក បើអ្នកចង់ផ្លាស់ប្តូរ ធ្វើវាទៅ! ប៉ុន្តែបើផ្លាស់ប្តូរសេចក្តីល្អរបស់ខ្លួនឯងចូរកុំធ្វើអោយសោះ !៕ ![Screenshot_2018-12-10-15-29-46.png](https://serey.io/imageupload_data/9fa9a9010e0a17a873e3fe3048973d7f5b66c6d3) #ស័ង្ហ

Comments

សិទ្ធិរបស់អ្នក ក៏ស្ថិតក្រោមដំបូលតែមួយដែរ។ អរគុណ
sarith71
មានអ្វីៗគ្រប់យ៉ាង ទុក្ខក៏កាន់តែតិច😊
vannlyda
អរគុណចំពោះការឆ្លើយតប ប៉ុន្តែសូមអានអត្ថបទខ្ញុំឲចប់សិនសឹមcoment