ការយល់កើតឡើង អ្នកនិងឈប់ខឹងបុគ្គល ព្រោះអវិជ្ជាទេ ទើបជាមូលហេតុនៃបញ្ហា

V
vannlyda
ការបំពេញការងាររបស់ចិត្តជាមួយអារម្មណ៍ ៖ ពេលមានអារម្មណ៍ចូលកាន់គន្លងរបស់ចិត្ត ពេលនោះចិត្តចាប់ផ្តើមញ័របន្តិច(ព្រះពុទ្ធពន្យល់ថា ភវង្គចិត្តដូរទៅជាភវង្គចលនៈហើយដាច់ខ្សែភវង្គហៅថាភវង្គុបច្ឆេទ្ទ)រួចហើយចាប់ផ្តើមទទួលអារម្មណ៍(ហៅថាសម្បដិច្ឆន្នៈកិច្ច)ហើយពិចារណាអារម្មណ៍(ហៅថាសន្តីរណៈកិច្ច) បន្ទាប់មកកាត់ក្តីអារម្មណ៍ដឹងជាកុសល ឬ អកុសល(ហៅថាវោដ្ឋវនៈកិច្ច)ហើយសីុសោយនូវរសអារម្មណ៍(ហៅថាជវនកិច្ច) អារម្មណ៍ដែលជវនសោយហើយ ត្រូវប្រមូលយកទៅគរទុកក្នុងភវង្គដោយតទាលម្ពណៈកិច្ច(ភវង្គក្លាយជាមេម័រីដ៏ធំមួយ)។ រឿងរ៉ាវដែលគរទុកក្នុងភវង្គចិត្ត វានឹងហុចផលមកឲ្យម្ចាស់វាវិញសមគួរតាមហេតុដែលខ្លួនបានគិតបានធ្វើ ធ្វើល្អនាំឲ្យមានអារម្មណ៍ល្អ ធ្វើអាក្រក់នាំឲ្យមានអារម្មណ៍អាក្រក់ អារម្មណ៍ទាំងនោះតាមឲ្យផលនៅពេលខាងមុខជានិច្ច លោកនេះគេអាចកុហកអ្វីបាន តែគេមិនអាចកុហកអារម្មណ៍បានឡើយ ព្រោះអ្វីៗសុទ្ធតែបានថតទុកហើយឲ្យផលត្រឡប់វិញនៅពេលខាងមុខ ។ ការយល់ដឹងពីច្បាប់ធម្មជាតិនេះ នាំឲ្យគេមិនអន្ទះអន្ទែងក្តៅក្រហាយជាមួយអំពើអ្នកដទៃ ឬ មិនត្រេកអរជាមួយអ្វីឡើយ ព្រោះសត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួន អ្នកណាធ្វើ អ្នកនោះទទួល ។ តែពោលដូច្នេះ គង់នឹងមានមតិលើកឡើងថា បើមនុស្សអាក្រក់ពង្រីកអំពើរបស់ខ្លួន ហើយមនុស្សល្អឈរមើលមិនតបត តើអំពើអាក្រក់នោះវានឹងថមថយបានដូចម្តេចទៅ ? ![Screenshot_2018-12-25-21-04-31.png](https://serey.io/imageupload_data/2b58a4ac7f5bf9aa035a80f28e79416a1686fa73) ចម្លើយមានពីរយ៉ាង ១- បើគេពិតជាសម្រេចចិត្តដើរចេញពីលោកនេះពិតប្រាកដមែន នោះគេមិនតបតអ្វីទាំងអស់ គេផ្សាយតែមេត្តាចិត្តទៅកាន់ទិសទាំងដប់ជានិច្ច។ ២- បើគេនៅមានមេត្តាដល់ខ្លួនឯងនិងអ្នកដទៃ គេត្រូវចូលជួបពិភាក្សាជាមួយមនុស្សអាក្រក់ដោយមេត្តាចិត្ត ពុទ្ធគំរូគឺប្រើមធ្យោបាយអហឹង្សាជានិច្ច (ដូចមហាត្មៈគន្ធីយកមកប្រើទទួលបានជោគជ័យជាមួយអង់គ្លេស) ដោះស្រាយរួចហើយគ្មានការគុំគួនសងសឹកអ្វីទាំងអស់ មនុស្សមានកំហុសព្រោះតែគេនៅមិនទាន់យល់ពីច្បាប់ធម្មជាតិតែប៉ុណ្ណោះ ! អវិជ្ជាជាមូលហេតុនៃទុក្ខ ! ។![Screenshot_2018-11-10-23-06-23.png](https://serey.io/imageupload_data/87c44d0364dd3a2177e904c409b5ea1e56f91030)

Comments

moniroy
Very very lovely post 📪
pov
ខ្ញុំមិនដែលខឹងនិងបុគ្គលទេ ពេលខ្លះខ្ញុំអាណិត ហើយអត់ទ្រាំ​មិនបន្ទោសមិនបាន