តើហ្សែនដំណរពូជអាចប្រែប្រួលបានទេ
សូមធ្វើការស្វែងយល់ ក្រោយពីបានហ្វឹកហាត់កំចាត់ចិត្តអាក្រក់ចោល តើហ្សែនរបស់គេប្រែប្រួលទេ?
មានអ្នកជំនាញគំនិតរកស៊ីម្នាក់ គាត់បានផ្តល់ទិន្នន័យខុសឆ្គងថាហ៊្សែនអាចផ្លាស់ប្តូរបាន តែការពុំដូច្នោះទេ ។
ហ្សែន(Gene) គឺជារូបធាតុតំណពូជ វាជាអង្កត់តូចៗដែលឋិតនៅក្នុងឌីអិនអេនៃក្រូម៉ូសូមក្នុងណ្វៃយ៉ូកោសិកាបន្តពូជ ហ្សែនដែលទទួលបានពីមេពីបា មកឯកត្តៈថ្មីវាបានកំណត់លក្ខណៈពីរយ៉ាងគឺលក្ខណៈសណ្ឋានទ្រង់ទ្រាយ(Phenotype)និងលក្ខណៈចិត្តគំនិតចរិយាមារយាទ(Genotype)។
ចំណែកចិត្តគឺជាឋាមពលដើមមួយ វាមិនមែនជាផលិតផលរបស់ខួរក្បាលទេ តែវាយកខួរក្បាលធ្វើជាទីស្នាក់ការឬធ្វើជាការិយាល័យធ្វើការរបស់វា បើខួរក្បាលមានលក្ខណៈមិនល្អ ចិត្តក៏ធ្វើការមិនបានល្អដែរ។
ការហ្វឹកហាត់កំចាត់ចិត្តអាក្រក់ មិនបានធ្វើឲ្យហ្សែនប្រែប្រួលទេ តែបានធ្វើឲ្យចិត្តប្រែប្រួល ចិត្តប្រែប្រួលនាំឲ្យពាក្យសំដីនិងការប្រព្រឹត្តិប្រែប្រួលដែរ។ វាដូចជាផ្លែដូងដែលគេអាចយកទៅធ្វើនំបានច្រើនយ៉ាង តែដើមដូងមិនបានប្រែប្រួលតាមផ្លែវាដូច្នោះដែរ ៕

សូមអរគុណ

