អហោសិ...

V
vannlyda
![Screenshot_2018-11-29-12-32-35.png](https://serey.io/imageupload_data/010b9ad52c7af34a2608ca14c20d5e5dc30cd3bc) បើអ្នកចង់និយាយពាក្យមានបាប សូវយកដឹងចាំងមាត់ខ្លួនឯងវិញប្រសើរជាងពោលពាក្យទាំងនោះ ។ បើដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួន គប្បីធ្វើបុណ្យទុក កុំរវល់ជាមួយពាក្យសំដីអ្នកដទៃច្រើនពេក សូម្បីតែកន្ទុយភ្នែកក្តី ទឹកមាត់ដែលស្តោះចេញក្តី បើមិនបានប្រឡាក់ដល់យើងទេដើរចេញទៅ កុំតាំងចិត្តតាមចងពៀរគ្នាពេកអី ។ មុនពេលដេកនិងក្រោយភ្ញាក់ពីដំណេក កុំភ្លេចឧទ្ទិសដ្ឋានចិត្ត សុំឲ្យពៀរវេរាដែលខ្លួនបានប្រព្រឹត្តិ នាអតីតកាល សូមអហោសិកម្មតែត្រឹមនេះចុះ កុំឲ្យមានផលតទៅមុខទៀត ត្រូវយល់ថា វាស្រួលទេ ការតាមប្រម៉ាញ់ឈ្នានីស កាប់សំលាប់គ្នារាប់រយជាតិមិនមានទីបញ្ចប់ឡើយ។ សូមអស់លោកដែលមានយសសក្តិទាំងឡាយ ដាស់សតិខ្លួនឲក្រោកចាកពីភាពវង្វែងទៀតទៅ កុំបង្កើតបញ្ហាដល់សង្គមច្រើនពេក ដឹងទេតើសេចក្តីព្រាត់ប្រាស់ បានជះឥទ្ធិពលខ្លាំងប៉ុណ្ណាដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ សូមពៀរវេរាទាំងឡាយត្រូវបានបញ្ចប់តែត្រឹមនេះចុះ ៕ ![Screenshot_2018-09-17-08-23-06.png](https://serey.io/imageupload_data/1035ec755bf473533e839f8d0f0c416bbc5c9e6e)

Comments

wondercury
(វាមិនស្រួលទេ)ទើបសមជាមួយឃ្លាជាងណាបង។ ពួកគាត់មិនជឿលើបុណ្យបាបទេ។ ពួកគាត់ភាគច្រើនចំណាយបច្ច័យធ្វើបុណ្យតែមិនយល់ពីបុណ្យ និងបាប។