ពាក្យរិះគន់ ក៏អាចជាកម្លាំងចិត្តមួយដែរ
កុំចេះតែគិតខុស កុំចេះតែចង់បានពាក្យសរសើរ អ្នកតាមមើលងាយរិះគន់យើង គឺគេតាមជួយបំពេញផ្នែកខ្វះខាត គេចង់ឲ្យយើងបានល្អទេ ទោះជាពាក្យទាំងនោះគ្រោតគ្រាតយ៉ាងណាក៏ដោយ ពាក្យសរសើរទេដែលយើងត្រូវប្រុងប្រយ័ត្ន ។
ពីក្មេងដល់ចាស់ មនុស្សតាមជួយដុសខាត់គ្នាទៅវិញទៅមក ដើម្បីឲ្យរឹងមាំ ឲ្យចេះក្រោកឈរដោយខ្លួនឯង នៅពេលចាស់ទៅទើបអ្នកដឹងថារឿងនេះគឺជារឿងសំខាន់បំផុតសម្រាប់ជីវិតមនុស្ស សូម្បីតែជីវិតប្តីប្រពន្ធក៏ត្រូវមានការទើសចិត្តគ្នាមិនឈប់ដែរ វាគឺជាច្បាប់ធម្មជាតិមួយផ្នែកដែរ ។
ជីវិតមិនអាចរឹងមាំបានទេ បើគ្មានការមើលងាយមើលថោក និងការប្រមាថរិះគន់ ប្រវត្តិមនុស្សខ្លាំងសឹងតែទាំងអស់សុទ្ធតែបានឆ្លងកាត់បញ្ហានេះ ៕


