#ស្គាល់តម្លៃមុនពេលបាត់បង់!

V
![7CBEEF78-73D4-4128-B903-296303D97CF3.jpeg](https://serey.io/imageupload_data/55d47153665a2fb176aafd0248a120ca91661d3a)យើងមិនដែលយល់ពីតម្លៃនៃពន្លឺព្រះអាទិត្យ រហូតដល់ពេលងងឹតចូលមកដល់។ យើងមិនយល់ពីតម្លៃនៃសេចក្ដីសុខបន្ដិចបន្ដួច រហូតដល់ពេលដែលសេចក្ដីទុក្ខចូលមកជំនួស។ យើងមិនដែលស្គាល់ថាគ្រប់គ្រាន់ រហូតដល់ពេលដែលយើងអស់រលីងពីខ្លួន។ យើងមិនដែលផ្ដល់តម្លៃចំពោះអ្វីដែលយើងកំពុងមាន រហូតដល់ថ្ងៃមួយយើងបានដឹងថាយើងធ្លាប់មានវា។ នៅខណៈពេលដែលយើងយល់ថាជីវិតយើងកំពុងលំបាកវេទនា មានមនុស្សច្រើនណាស់ដែលគិតចង់បានជីវិតដូចយើង។ នៅខណៈពេលដែលយើងភ័យខ្លាចដើម្បីទប់ជំហរនៅកន្លែងមួយដែលយើងកំពុងឈរ មានមនុស្សច្រើនណាស់ដែលប្រាថ្នាចង់ឈរនៅកន្លែងនេះ។ នៅខណៈដែលយើងប្រឹងដើម្បីឱ្យមានអ្វីគ្រប់យ៉ាងតាមដែលយើងចង់បាន មានមនុស្សច្រើនណាស់ដែលប្រាថ្នាចង់ត្រឹមតែមានអាហារមួយពេលសម្រាប់ថ្ងៃនេះដើម្បីបន្តជីវិតរស់នៅ...៕ កូន ចាបមាស

Comments

wondercury
អគុណចំពោះការចែករំលែកប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តដល់បងចូលរួមសរសេរ អត្ថបទដោយមិនចំលងពីកន្លែងណា ដើម្បីទទួលបានរង្វាន់ជាកាក់សេរីច្រើន។