វប្បធម៌អភ័យទោស (យុវជនពុំញ័ររញ្ជួយ)

V
១) មនុស្សដែលធ្លាក់ខ្លួនទៅក្នុងភាពអន្តរាយតែងស្ដីបន្ទាសលើវាសនា។ នេះក៏មកពីការពុំស្គាល់ខ្លួនឯង។ មនុស្សដែលពុំស្គាល់ពីខ្លួនឯង នឹងមិនទទួលស្គាល់ការពិតជាដាច់ខាត ទោះបីជាខ្លួនខុស។ គួរចងចាំថា “ចង់ពុំចង់ត្រូវរៀនពីខ្លួនឯង គួរពុំគួរក៏ត្រូវចេះអភ័យចំពោះអ្នកដទៃដូចគ្នា”។ ព្រោះថាមនុស្សដែលចេះអ័យទោស គឺជាមនុស្សដែលមានចិត្តធ្ងន់ ចិត្តឥតកក្រើក។ ធ្ងន់ឥតកក្រីក ចង់បានន័យថា “ទោះជាចក្រវាលរលាយ ភ្នំត្រឡប់ ក៏ចិត្តនៅតែខ្លាំងជានិច្ច”។ ចាំបានទេ ជូ កឺលៀងថា “នឹងនរនឹងឈ្នះ”។ តែយុវជនជ្រុលនិយមបច្ចុប្បន្ន មិនប៉ះ ក៏នូវតែរង្គើខ្លួនឯង។ ២) ផ្កាក្រពុំ តែងសាយក្លិន ចេះអភ័យតែងទទួលបានសុខ។ សម្ដីមួយឃ្លានេះ ចាស់បុរាណតែងតែនិយាយប្រៀនប្រដៅកូនចៅ ឲ្យរស់នៅក្នុងនាមជាគ្នាឯង ពុំចងចាំគ្នាជាសត្រូវ។ មេដឹកនាំបដិវត្តន៍វប្បធម៌ ម៉ៅ សេងទុង ធ្លាប់បាននិយាយថា “កម្ចាត់ទស្សនៈ ដែលខុសឆ្គងចេញឱ្យអស់ នោះអ្នកនឹងអនុវត្តការងារលេចធ្លោឡើងចំពោះមុខយើង”។ បើរស់នៅត្រូវកម្ចាត់ចោលអវិជ្ជា កម្ចាត់មន្ទិលសង្ស័យ កម្ចាត់ភាពស្រពេចស្រពិល។ នោះយើងជាផ្នែកមួយនៃមនុស្សឥតរង្គើ ព្រោះតែរឿងតូចតាចទេ។ ប្រទេសមួយបើគ្រាន់តែចង់បម្រើភាពយុត្តិធម៌ គឺមិនលំបាកទេ តែបើថ្នាក់ដឹកនាំមានចិត្តស្រេកឃ្លានយុត្តិធម៌តែឯង បក្សពួកឯងទើបវាជារឿងលំបាក។ ទស្សនៈមួយបាននិយាយថា “ភាពជោគជ័យ ភាពរីកចម្រើន គឺជាការស្វែងរកសច្ចភាពដោយខ្លួនឯង។ តាមពិតខ្លួនឯងជាព្រះ ខ្លួនឯងជាមាគ៌ានៃសេចក្ដីចម្រើន។ លើលោកនេះអ្នកដែលអាចបំពេញភារកិច្ច កាតព្វកិច្ចសម្រាប់យើងទាំងអស់គ្នាបាន គឺខ្លួនឯង។ ខ្លួនឯងលុះត្រាណា តែជាមនុស្សចិត្តមិនរង្គើ។ ៣) ជាតិមួយអាចរីកចម្រើនបានគឺមកពីប្រជាជនខ្លួនឯង រដ្ឋាភិបាលដែលអាចបម្រើស្មារតីជាតិឯង ឬកើតចេញពីឆន្ទ:ផ្ទាល់ខ្លួននិងឆន្ទ:របស់ប្រជាជាតិទាំងមូល។ អ្នកប្រាជ្ញបុរាណក្រិក អាណាកាស៊ី (Anarcharsis) អ្នកប្រាជ្ញក្រិកនិយាយថា “មនុស្សយើង ត្រូវចេះធ្វើជាម្ចាស់ការនៃអណ្តាត និងក្រពះរបស់ខ្លួន”។ ដូច្នេះ យើងជាម្ចាស់ជោគវាសនាខ្លួនឯង ជាម្ចាស់ប្រទេសខ្លួនឯង។ អ្នកប្រាជ្ញបុរាណក្រិក អារីសទីព (Aristipe) បានពោលថា “សីលធម៌មានប្រយោជន៍តែក្នុងលក្ខណៈណាដែលរបស់នេះ ជួយឱ្យមានសេចក្តីត្រេកត្រអាលរីករាយ ប្រៀបបាននឹងថ្នាំពេទ្យដែលជួយមនុស្សម្នាក់ៗឱ្យមានសុខភាពល្អដូច្នោះដែរ”។ ប្រៀបបានដូចផ្កាសាយក្លិន។ នៅសង្គមខ្លះរឿងយុត្តិធម៌ សីលធម៌ គុណធម៌ អាចសំខាន់ ក៏ព្រោះគេអាចយករបស់ទាំងនេះ មកបាំងមុខបម្រើប្រយោជន៍បុគ្គល។ អ្នកស្លាប់មុនគេក្នុង សង្គ្រាមទើបដឹងថាសង្គ្រាមត្រូវបានបញ្ចប់ អ្នកដែលមានលុយច្រើនទ្រព្យច្រើន ចាយមិនអស់ ទើបគិតថាប្រទេសរីកចម្រើន គ្មានអ្នកក្រ។ ពាល់ពុំដល់ យល់ត្រឹមសុខ។ ៤) លើលោកនេះបើគ្មានមនុស្សស្មោះត្រង់ យើងអាចស្មោះត្រង់នឹងខ្លួនឯង បើគ្មានមេដឹកនាំល្អ គួរធ្វើជាមេដឹកនាំដោយខ្លួនឯង បើគ្មានយុត្តិធម៌ យើងបង្កើតយុត្តិធម៌ខ្លួនឯង បើគ្មានអ្នកប្រព្រឹត្តសីលធម៌ យើងប្រព្រឹត្តចំពោះខ្លួនឯង។ ដូច្នេះយុត្តិធម៌ សីលធម៌ គុណធម៌មិនអាចសាបសូន្យ។ ជូ កឺលៀងបន្តទៀតថា “បើក្នុងលោកនេះគ្មានម្ចាស់ល្អ យើងនឹងធ្វើជាម្ចាស់របស់ខ្លួនឯង”។ ការអភ័យទោសជំពោះខ្លួនឯង ជាតិសាសន៍ឯង រួចនាំគ្នាក្រោកស្វែងរកយុត្តិធម៌ដើម្បីខ្លួនឯង ដើម្បីសង្គមនោះទើបក្លាយជាវីរជននៃប្រទេស។ ក្នុងសៀវភៅ “ស្រីហិតោបរទេស” បង្ហាបថា “វីរជនរំដោះទឹកដី ទោះជាត្រូវសត្រូវហ៊ុមព័ទ្ធ ឬក៏មានប្រើវិធីបែបណាក៏នៅតែនឹងនរជានិច្ច”។ “អ្នកខ្លះយល់អំពីបញ្ហាសង្គម ចង់ជួយសង្គម តែបែរជាតបដោយវិធីបំផ្លាញសង្គមទៅវិញ”។ “As we express our gratitude, we must never forget that the highest appreciation is not to utter words, but to live by them”. John F. Kennedy![EB0E9475-C46A-468B-BDA9-F1F612941DAC.jpeg](https://serey.io/imageupload_data/d02a9e915c2ea6e51f22c79d2b8a23ffe29ff8fa)

Comments