ឈប់សាងកំហុស!
កុសលអតីតពិតបានជាមនុស្ស
គួរណាស់ខំរស់ឲ្យបានប្រពៃ
មានក្រម្តេចម្ដារក្សាតម្លៃ
រស់លើផែនដីកុំសាងសត្រូវ ។
ជីវិតពាក្យខ្លីន័យវែងណាស់
បើគិតមិនច្បាស់អាចអស់ផ្លូវ
ទទួលក្ដីទុក្ខសុខចេញទៅ
រក្សាទុកផ្លូវត្រូវរៀនពិចារណា ។
កុំអួតកុំអាងកាងសើសគេ
អស់ឯងមានគេអាចអស្ចារ្យ
គួររៀនដាក់ខ្លួនពួនមេត្ដា
អប់រំចិន្ដាកុំឲ្យរវើរវាយ ។
សន្សំរឿងល្អកំដរជីវិត
រៀនអប់រំចិត្ដកុំមើលងាយ
ស្អប់ខ្ពើមពាក្យឈ្លោះរៀនរួសរាយ
តែកុំរាយមាយរាយមាយាទ។
កុំរៀនមើលងាយគួររៀនមេត្តា
កុំរៀនវាចារពាក្យទ្រគោះ
គួររៀនលើកលែងរៀនសន្ដោស
កុំសាងកំហុសខុសតម្រា។
#រូបភាពFacebook
វាសនា
ថ្ងៃទី ១៦ ខែ ០៧ ឆ្នាំ ២០១៨

