បាត់ក្ដីសង្ឃឹមស្មើនឹងបាត់គ្រប់យ៉ាង!

V
![C3B758F9-73E4-4997-8C2A-565B73956AC8.jpeg](https://serey.io/imageupload_data/89bd9ebcc957964eaa218e988d2a806e0d8d3214)កុំអស់សង្ឃឹមបើយើងគ្រាន់តែបាត់បង់អ្វីម្យ៉ាង ព្រោះយើងនឹងបាត់គ្រប់យ៉ាងបើយើងបណ្ដោយឱ្យក្ដីសង្ឃឹមបាត់បង់ទៅ...។ ខ្ញុំធ្លាប់បាក់ទឹកចិត្ត ប៉ុន្តែមិនធ្លាប់អស់សង្ឃឹមទេ។ ពេលខ្លះខ្ញុំអាចនឹងមានក្ដីសង្ឃឹមតិចតួចចំពោះអ្វីដែលខ្ញុំកំពុងសាកល្បងធ្វើ ប៉ុន្តែខ្ញុំតែងតែព្យាយាមបណ្ដុះវាជានិច្ច។ ជាមួយអតីតកាល ខ្ញុំញញឹមចំពោះរឿងគ្រប់យ៉ាងដែលបានកើតឡើង និងបញ្ចប់ទៅហើយ។ ជាមួយបច្ចុប្បន្នកាល ខ្ញុំបានព្យាយាមរស់នៅជាមួយក្ដីសង្ឃឹម ហើយដើម្បីឈានទៅដល់អនាគត់ខ្ញុំត្រូវខិតខំប្រឹងប្រែងតស៊ូទាំងកម្លាំងកាយ និងកម្លាំងចិត្តរាល់ថ្ងៃ...។ សរុបទៅ រាល់ព្រឹកខ្ញុំតែងតែភ្ញាក់ពីគេងជាមួយស្នាមញញឹម ក្ដីសង្ឃឹម និងក្រោកឡើងតស៊ូដោយមិនរួញរា។ ខ្ញុំដឹងថាគ្រប់យ៉ាងត្រូវការពេលវេលា ហើយដើម្បីរង់ចាំឱ្យពេលវេលាមួយមកដល់ដោយមិនតក់ក្រហល់ ខ្ញុំត្រូវមានចិត្តអត់ធ្មត់ ហើយការណ៍ដែលអាចអត់ធ្មត់ចំពោះរឿងមួយបាន មកពីយើងបានដឹងថាហេតុអ្វីយើងអត់ធ្មត់ចំពោះវា? ដកស្រង់ចេញពីសៀវភៅ កាដូជីវិត (ចេញផ្សាយក្នុងខែកញ្ញាខាងមុខនេះ) ************************************************* មិត្តអ្នកអាចកក់ទុកសៀវភៅនេះបានចាប់ពីថ្ងៃនេះតទៅ!

Comments