រឿងតូចតាច
មានពេលខ្លះ ដោយសាររឿងតូចតាចសោះ យើងក៏បង្កើតបញ្ហាឡើងមក ។ ពេលខ្លះដោយសាររឿងតូចតាច ទើបបង្កើតបានសម្ពន្ធភាពមួយ ហើយពេលខ្លះទៀត ដោយសាររឿងតូចតាច យើងក៏ទៅវាយបំបែកមិត្រភាពនោះ ។ ហើយមានពេលខ្លះទៀត ដោយសារចិត្ដចង់ឈ្នះលើរឿងតូចតាចរបស់យើង ក៏បង្កើតបានវិប្បដិសារីមួយដែលមិនអាចជួសជុលបាន ។ មានពេលខ្លះយើងមិនបានចាប់អារម្មណ៍ទេ ថាមានមិត្រល្អជាច្រើន ដែលបានចូលមកក្នុងជីវិតយើង ព្រោះតែរឿងតូចតាច ។ ហើយមានពេលខ្លះទៀត ពួកគេបានចាកចេញពីមិត្រភាពនេះ ព្រោះតែរឿងតូចតាចដូចគ្នា ។ ក្មុងលោកនេះមនុស្សល្អមានមិនច្រើនទេ ហើយមនុស្សល្អដែលចូលមកក្នុងជីវិតយើង ក៏មិនច្រើនដែរ ។ យើងគួរឲ្យតម្លៃមិត្រភាព ជាជាងរឿងតូចតាច ។
អត្ថបទ ៖ ប្រាជ្ញាជីវិត

