មកដល់ពេលនេះទាំងអាស៊ាន
សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចនៅរក្សាភាពស្ងៀមស្ងាត់ ដោយមិនទាន់ថ្កោលទោស និងចាត់វិធានការណ៍លេីការបំពានច្បាប់អន្តរជាតិ ការបង្កឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ថៃនៅឡេីយទេ..ធ្វេីឱ្យថៃបានចិត្ត និងកាន់តែគឃ្លេីនខ្លាំងឡេីង។
ថៃបង្កហេតុ បង្កសង្រ្គាម ថៃឈ្លានពាន កាន់កាប់ដីខ្មែរសង់សំណង់ខុសច្បាប់ ថៃបានកំទេចប្រាសាទ ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម អង្គភាពរដ្ឋ ផ្ទះសម្បែងទ្រព្យសម្បត្តិប្រជាជន និងមានស្លាប់របួសពិកា ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់។
ថៃដាច់ខាតត្រូវទទួលខុសត្រូវគ្រប់យ៉ាងនូវសកម្មភាពឃោរឃៅរបស់ខ្លួននៅចំពោះមុខច្បាប់ និងស្ថាប័នអន្តរជាតិ។



